រស់​៥៥៥​ថ្ងៃ​ទាំង​គ្មាន​បេះដូង តែ​អាច​ដើរហើរ​បាន​ដោយ​សេរី មិន​បាច់​ដេក​ពេទ្យ​មួយ​កន្លែង

បុរសម្នាក់នៅតែបន្តរស់រានមានជីវិតរយៈពេល៥៥៥ថ្ងៃ បន្ទាប់ពីគ្រូពេទ្យវះកាត់យកបេះដូងលោកចេញ ព្រោះតែលោកមានធ្ងន់ធ្ងរផ្នែកបេះដូង តម្រូវឲ្យលោកត្រូវធ្វើការវះកាត់ប្ដូរបេះដូង តែត្រូវរង់ចាំអស់រយៈពេលយ៉ាងយូរ ទម្រាំរកបានបេះដូងដែលសមស្របនឹងប្ដូរដាក់ខ្លួនលោក ។
លោក Stan Larkin ស្ថិតក្នុងវ័យ២៥ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Ypsilanti រដ្ឋ Michigan កើតមានជំងឺតពូជមួយប្រភេទ ដែលមានឈ្មោះថា cardiomyopathy ធ្វើឲ្យលោកត្រូវវះកាត់យកបេះដូងចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ដោយជំនួសមកវិញដោយឧបករណ៍ច្របាច់បេះដូងសិប្បនិម្មិត ដើម្បីជំនួយដល់ការរស់នៅរបស់លោក ដែលបេះដូងសិប្បនិម្មិតនេះ អាចឲ្យលោកដើរហើរខាងក្រៅបានដោយសេរី មិនចាំបាច់គេងលើគ្រែពេទ្យរហូតនោះទេ ។
ទីបំផុតនៅខែឧសភា ឆ្នាំ២០១៦នេះ លោក Larkin ទទួលបានបេះដូងដ៏សមស្របរបស់លោកហើយ ដោយដំណើរការវះកាត់របស់លោក ប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យ University of Michigan Frankel Cardiovascular Center មានន័យថា ចាប់ពីពេលនេះទៅ លោកមិនត្រូវការស្ពាយកាតាបដែលបំពាក់ដោយម៉ាស៊ីនច្របាច់បេះដូងនោះទៀតទេ ។
“មនុស្សជាច្រើនប្រហែលជាខ្លាចខ្លាំងណាស់ ពេលដែលត្រូវរស់នៅជាមួយបេះដូងសិប្បនិម្មិតក្នុងពេលដ៏យូរបែបនេះ តែខ្ញុំគ្រាន់តែចង់ប្រាប់ថា អ្នកត្រូវជម្នះភាពភ័យខ្លាចមួយនេះ ព្រោះវានឹងជួយអ្នកបាន ។ ខ្ញុំនឹងត្រលប់ទៅផ្ទះវិញ បន្ទាប់ពីការវះកាត់ប្ដូរបេះដូងនេះ ព្រោះវានៅតែអាចជួយឲ្យខ្ញុំមានសុខភាពល្អ ដូចកាលដែលមិនទាន់ធ្លាក់ខ្លួនឈឺដូចគ្នា” នេះជាសម្ដីរបស់លោក Larkin ថ្លែងសម្រាប់លើកទឹកចិត្តអ្នកដែលមានស្ថានភាពដូចជាលោក ។
គួរបញ្ជាក់ថា Stan Larkin ក្លាយជាជនរងគ្រោះនៃជំងឺផ្នែកបេះដូង មានឈ្មោះថា cardiomyopathy ជាជំងឺតពូជមួយប្រភេទ ដែលសូម្បីតែបងប្រុសលោកអាយុ២៤ឆ្នាំក៏មានជំងឺនេះដែរ ហើយលោក Larkin ក៏មិនធ្លាប់ដឹងថាខ្លួនមានជំងឺនេះដែរ ទាល់តែពេលមួយដែលលោកលេងបាល់បោះសុខៗ ស្រាប់តែគាំងសន្លប់តែម្ដង កាលពីលោកអាយុ៩ឆ្នាំ ទាំងដែលគ្មានរោគសញ្ញាបញ្ជាក់ថា លោកមានសុខភាពមិនប្រក្រតីអ្វីបន្តិចសោះ ៕

ប្រភព៖ kqube

  • រស់​៥៥៥​ថ្ងៃ​ទាំង​គ្មាន​បេះដូង តែ​អាច​ដើរហើរ​បាន​ដោយ​សេរី មិន​បាច់​ដេក​ពេទ្យ​មួយ​កន្លែង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:ជីវិតនិងសង្គម
Tags: