ស្តែង! កំពុងជិះឡានក្រុងសុខៗ ស្រាប់តែត្រូវខ្មោចចូល (មានវីដេអូ)

អាហ្សង់ទីន៖ កាលពីពេលថ្មីៗនេះ ស្រ្តីម្នាក់បានធ្វើឲ្យអ្នកដំណើរ នៅលើឡានក្រុងមួយគ្រឿង មានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីស្រ្តីរូបនោះ កំពុងតែជិះឡានក្រុងសុខៗ ស្រាប់តែត្រូវខ្មោចចូល ហើយគ្រវីក្បាលឥតឈប់ ថែមទាំងបានបញ្ចេញសម្លេង ដូចខ្មោច។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីដែលខ្មោចចូល មិនត្រូវបានគេស្គាល់ អត្តសញ្ញាណរូបនោះ ត្រូវគេថតបាន ដោយកាម៉េរាទូរស័ព្ទដៃ ខណៈកំពុងតែធ្វើដំណើរ នៅលើឡានក្រុងសាធារណៈ ក្នុងទីក្រុង San Luis ប្រទេសអាហ្សង់ទីន។ បើតាមវីដេអូឃ្លីប ដែលគេថតបាននោះ បង្ហាញឲ្យឃើញ ស្រ្តីខាងលើ អង្គុយគ្រវីក្បាល ទៅវិញទៅមកឥតឈប់ និងប្រើសម្លេងស្រែក គួរឲ្យខ្លាច ស្តាប់មិនយល់ ហាក់បីដូចជា សម្លេងខ្មោច។

ទោះជាយ៉ាងណា នៅពេលកើតហេតុ មានអ្នកដំណើរប្រុសម្នាក់ ចូលទៅមើលស្រ្តីខាងលើ ដើម្បីចង់ដឹងថា នាងកើតអីឬក៏អត់ ប៉ុន្តែនាងហាក់បីដូចជា មិនបានឃើញគាត់ឡើយ ហើយនៅតែបន្តស្រែកថ្នូរដដែល។

សាក្សីជាច្រើននាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា អ្នកបើកបរឡានក្រុង បានបង្ខំចិត្តឈប់ឡាន បន្ទាប់ពីមានអ្នកដំណើរ ភិតភ័យខ្លាំងពេក រហូតដល់អង្វរ ឲ្យបញ្ឈប់ឡាន តែម្តង។

គួរបញ្ជាប់ផងដែរថា ស្រ្តីដែលត្រូវខ្មោចចូល រូបនោះ បានអង្គុយនៅលើឡាន តែម្នាក់ឯង រហូតដល់ប៉ូលិសមកដល់ និងនាំនាងទៅកាន់ប៉ុស្តិប៉ូលិស ប៉ុន្តែគេមិនបានដឹងថា មានរឿងអ្វីកើតឡើងចំពោះនាង បន្តទៀតនោះទេ។

ខ្សែវីដេអូឃ្លីប ដែលបានថតនោះ ក៏ត្រូវបានគេបង្ហោះ ទៅលើបណ្តាញអ៊ីនធឺណែត ដោយមានអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែតជាច្រើន ចាប់អារម្មណ៍ទៅនឹង សកម្មភាពដ៏គួរឲ្យព្រឺក្បាល និងចម្លែក របស់ស្រ្តីនោះជាខ្លាំង ខណៈមនុស្សមួយចំនួន បានប្រៀបធៀបសកម្មភាពរបស់នាង ទៅនឹងតួអង្គ Regan MacNeil ក្នុងខ្សែភាពយន្តបែបរន្ធត់រឿង «The Exorcist» ក្នុងឆ្នាំ១៩៧៣ ដែលដើរតួសម្តែងដោយ តារាសម្តែងស្រី សញ្ជាតិអាមេរិក វ័យ៥៧ឆ្នាំ Linda Blair៕

សូមទស្សនាវីដេអូនៅពេលកើតហេតុទាំងអស់គ្នា៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹង ករណីខ្មោចចូល ស្រដៀងគ្នានេះដែរ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ ទិដ្ឋភាព ដែលមើលទៅ ពិតជាគួរឲ្យខ្លាច និងស្តែង ខ្លាំងណាស់។

បើតាមវីដេអូឃ្លីប ដែលត្រូវបានថតដោយ កាមេរ៉ាសុវត្ថិភាព នៅក្នុងផ្សារទំនើប មួយកន្លែង ក្នុងប្រទេសម៉ាឡេស៊ី មានរយៈពេល ជាង១នាទីនោះ ត្រូវបានបង្ហោះ ទៅលើ YouTube ដោយបានបង្ហាញឲ្យឃើញថា ដំបូងឡើយបុរសរូបនោះ កំពុងតែដើរទិញអីវ៉ាន់ ហើយដើរសំដៅទៅរកទូរទឹកកក និងយកភេសជ្ជៈមួយចេញមក។ រំពេចនោះដែរ ស្រាប់តែគាត់ ប្រែជាខុសប្លែកពីធម្មតា ហាក់បីដូចជា ពិបាកក្នុងខ្លួន និងពិបាកទ្រាំ ខ្លាំងណាស់ ដោយដៃរបស់គាត់ បានចាប់ទាញអាវប្រឹងស្រែក និងគ្រវីក្បាលទៀតផង រហូតទាល់តែដួលទៅលើដី។ ជាមួយគ្នានេះដែរ នៅពេលដែលបុរសទំនងត្រូវខ្មោចចូល រូបនោះ បានដេកដួលទៅលើដី ស្រាប់តែលេចចេញ ស្រមោលមួយ ចាំងនៅលើទូរទឹកកក ដែលគាត់យកភេសជ្ជៈ ខណៈគ្មាននរណាម្នាក់ នៅក្បែរនោះឡើយ។ ជាងនេះទៅទៀត ក្រដាសអនាម័យ ដែលដាក់តាំងលក់ នៅលើថ្នើរ បានធ្លាក់ចុះមកដី ទាំងដែលគ្មាននរណាម្នាក់ច្រាន ឬនៅក្បែរនោះដែរ។

យ៉ាងណាមិញ ហេតុការណ៍ខាងលើនេះ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណែត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទស្សនារួច ហើយគ្មាននរណា បានដឹងឡើយថា មានអ្វីកើតឡើងបន្តទៅទៀត បន្ទាប់ពីវីដេអូនោះ បានបញ្ចប់ទៅ៕

សូមទស្សនាហេតុការណ៍ ដ៏គួរឲ្យខ្លាចនោះ ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្តែង! កំពុងជិះឡានក្រុងសុខៗ ស្រាប់តែត្រូវខ្មោចចូល (មានវីដេអូ)