ដឹកឈើរហូត ដល់បាក់ស្ពាន ទើបកម្លាំង សមត្ថកិច្ចបង្ក្រាបបាន

កំពត៖ រថយន្តយីឌុប ដឹកឈើខុសច្បាប់ ជិត៧០តោន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ខណៈដឹក ឈើពេញលើរថយន្ត រត់ឆ្លងកាត់ បណ្តាលឲ្យបាក់ស្ពាន កាលពីម៉ោង ១២កណ្តាលអាធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចស្ពានដែលដឹកឈើបាក់ "ស្ពានតារាជ" លើកំណាត់ផ្លូវ លេខ៤៣ ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា រថយន្តដឹកឈើល្មើសច្បាប់ខាងលើ បានផ្ទុកឈើ ប្រមាន៧០តោន ចេញពីខេត្តកំពង់ស្ពឺ សំដៅ មកភូមិសាស្ត្រក្នុងទឹកដីខេត្តកំពត លុះមកដល់ឆ្លងកាត់ស្ពានតារាជ ក៏បណ្តាលឲ្យបាក់ស្ពាន ដែកតែម្តង។

លោកបានបន្តថា នៅព្រឹកមិញនេះ លោកបានឲ្យកម្លាំងមេព្រៃក្រោមឱវាទ សហការនឹងកម្លាំងប្រដាប់ អាវុធពាក់ព័ន្ធដទៃទៀត ចុះទៅស្ទួចយករថយន្ត និងឈើល្មើសច្បាប់ខាងលើ នាំយកមករក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីឈានទៅវែកមុខរកម្ចាស់ឈើ និងអ្នកពាក់ព័ន្ឌ មកផ្តន្ទាទោស តាមច្បាប់។

តាមមជ្ឈដ្ឋាន មួយចំនួន បានរិះគន់ផងដែរថា កន្លងមកនិងបច្ចុប្បន្ន រថយន្តប្រភេទយីឌុបតែងតែ ធ្វើសកម្មភាព ដឹកឈើល្មើសច្បាប់ឆ្លងកាត់ផ្លូវលេខ៤៣ ចំណុចស្ពានបាក់ឡើងខូងថ្នល់ហើយ មិន ដែលឃើញ កម្លាំងសមត្ថកិច្ច នៃស្ថាប័នណាមួយបង្ក្រាបបានឡើយ ទើបតែរថយន្តយីឌុបខាងលើ បានដឹកឈើលើសចំណុះ ឆ្លងកាត់បណ្តាលឲ្យបាក់ស្ពាន ទើបកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបាន ខណៈនៅតាមដងផ្លូវលេខ៤៣នេះ មានកម្លាំងសមត្ថកិច្ចនានា ជាច្រើនស្ថាប័នបោះទីតាំងអង្គភាព ឈរជើង នៅលើកំណាត់ផ្លូវនោះ ចាប់ពីភូមិសាស្ត្រក្នុងខេត្តកំពង់ស្ពឺ ដល់ទឹកដីខេត្តកំពត ហើយ ឈើទាំងអស់នោះ សំដៅឆ្លងដែននាំយកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀងនានា ក្នុងខ្សែក្រវ៉ាត់ព្រំដែន នៃខេត្តកំពត៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

 ប្រុងនាំចេញ​ទៅប្រទេស​វៀតណាម តាមច្រករបៀង ត្រូវកម្លាំងគយចល័ត ដឹកនាំឲ្យលោក ព្រាប ការ៉ាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួល​ពីសំណាក់ព្រះរាជអាជ្ញា​ខេត្តត្បូងឃ្មុំ លោក ហៀង សុភ័ក្រ្ត ចាប់បាននៅចំណុចភូមិដង្ហិត ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅយប់ជ្រៅចូលថ្ងៃទី២៤ ខែឧសភានេះ។

មន្រ្តីគយចល័តរូបនោះបានបញ្ជាក់ថា ការចាប់ឃាត់រថយន្តនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ និងទទួលបានព័ត៌មានសំងាត់ពីកម្លាំងគយ។ ឈើល្មើសច្បាប់ប្រភេទក្រញូង ទម្ងន់ជាង១០តោន (១១១៩០គីឡូ) ដែលត្រូវបានចាប់បាននៅពេលនេះ គឺជាទំនិញល្មើសច្បាប់គយ, នាយកដ្ឋានគយត្រូវតែចាត់វិធានការណ៍ និងតម្រូវឲ្យមានការបង់ពន្ធតាមច្បាប់របស់គយកំណត់ ។ ឈើខុសច្បាប់នេះមានតម្លៃរាប់សិបម៉ឺនដុល្លារ សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់ពីមន្រ្តីគយដែលដឹកនាំការបង្រ្កាប។ ចំណែកទំនិញស្ករស មានចំនួន៥៩៧បាវ។ ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធឈើខុសច្បាប់ និងបង្រ្កាបរថយន្តអត់ពន្ធ នារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធ​ពីសំណាក់កម្លាំង​គយចល័ត នឹងត្រូវធ្វើ​ឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដឹកឈើរហូត ដល់បាក់ស្ពាន ទើបកម្លាំង សមត្ថកិច្ចបង្ក្រាបបាន