Benteke ពិចារណាពីអនាគត ក្រោយមិនជាប់ជម្រើសលោក Klopp

កីឡាករ Christian Benteke បាន​ទទួលស្គាល់ថា រូបគេ​ប្រហែលជា​គិតពិចារណា​ពី​អនាគត​របស់គេ​នៅ​ហង្ស​ក្រហម Liverpool ប្រសិនជា​វា​ក្លាយជា​ការពិត​ដែលថា ខ្សែប្រយុទ្ធ​នេះ មិន​ស្ថិតក្នុង​ផែនការ​របស់​គ្រូបង្វឹក Jurgen Klopp នោះទេ។

Christian-Benteke

កីឡាករ​អន្តរជាតិ​របស់​ប៊ែ​ល​ហ្សិ​ចនេះ ស៊ុត​បញ្ចូល​ទី​បាន ១០គ្រាប់​កាលពី​រដូវ​កាល​មុន ជា​កីឡាករ​លំដាប់​ទី៤នៅក្នុង​ក្លិប ក្រោយ​រអិល​ធ្លាក់​ពី​កីឡាករ​កំពូល នៅពេលដែល​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ មក​ជំនួស​លោក Brendan Rodgers ដែលជា​អ្នក​ផ្ទេរ Benteke ក្នុងតម្លៃ​ខ្លួន ៣២.៥លាន​ផោន កាលពី​រដូវក្តៅ​ឆ្នាំមុន។

ចាប់តាំងពី​ពាក់កណ្តាល​ខែតុលា​មក នៅ​ដែល​លោក Klopp មកកាន់​តំណែង Benteke បាន​ចូល​លេង​តែ ១៣ ចំណោម ៥២ប្រកួត​ប៉ុណ្ណោះ និង​ភាគច្រើន​លេង​ជា​កីឡាករ​បម្រុង ប្តូរ​ចូល​ជំនួស​ជាមួយ​កីឡាករ​មិត្ត​រួម​ជាតិ Divock Origi។

ខ្សែប្រយុទ្ធ​រូបនេះ ចង់​នៅ​លេង​បន្ត​ជាមួយ​ក្លិប ប៉ុន្តែ​ប្រសិនបើ់ បែបផែន​នេះ​នៅតែ​បន្ត​នៅ​រដូវ​កាល​ក្រោយ រូបគេ​ប្រហែលជា​គិតពិចារណា​ជម្រើស​ទៅ​កន្លែង​ផ្សេង៕