PSG សង្ឃឹងមទិញបាន Neymar មកជំនួស Zlatan Ibrahimovic

ម្ចាស់​ជើងឯក​លី​ក​កំពូល​បារាំង Paris Saint-Germain មាន​សង្ឃឹមថា ពួកគេ​នឹង​អាច​ចុះហត្ថលេខា​ទិញ​តារា​ឆ្នើម Neymar ពី​ក្លិប​អេស្បាញ Barcelona បាន។

Neymar

ក្លិប​បារាំង​នេះ កំពុង​ពិចារណា​ដាក់​តម្លៃ​ខ្លួន ១៥៣ លាន​ផោន​ក្នុង​លក្ខខណ្ឌ​ចរចា ជា​តម្លៃ​ខ្លួន​នៃ​ការផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​រដូវក្តៅ​នេះ និង​ធ្វើ​ឲ្យ​កីឡាករ​នេះ​ជា​កីឡាករ​​​ថ្លៃ​ជាងគេ​លើ​ពិភពលោក។

PSG កំពុង​ត្រៀមខ្លួន​លេង ដោយ​គ្មាន​កីឡាករ Zlatan Ibrahimovic នា​រដូវ​កាល​ក្រោយ។ ប្រភព​នៅ​ប្រទេស​បារាំង បាន​និយាយថា Neymar ដែល​ពីមុន​មាន​សេចក្តីរាយការណ៍​ពាក់ព័ន្ធ​ជាមួយនឹង​បិសាច​ក្រហម Manchester United ត្រូវបាន​មើលឃើញថា ជា​កីឡាករ​លំដាប់​កំពូល​ដែល​នឹង​មក​ជំនួស។ United ក៏បាន​បញ្ជាក់ បង្ហាញ​ពី​ការចាប់អារម្មណ៍​ក្នុងការ​វិនិយោគ​ដែរ ប៉ុន្តែ​ច្បាប់​សារ​ពន្ធ​ក្នុងប្រទេស​អង់គ្លេស នឹង​ប៉ះ​ពាល់​​ដល់​ផ្ទេរ​នេះ។

កុងត្រា​លេង Neymar នៅ Barcelona ផុតរលត់​ដល់​ឆ្នាំ ២០១៨ ខណៈ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល​នេះ ស៊ុត​បញ្ចូល​ទី​បាន ២៤គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៣៤ដង កាលពី​រដូវ​កាល​មុន ជួយ​ឲ្យ​ក្លិប Barca លើក​ពាន La Liga។

ឯកសារ​លេច​ធ្លាយ កាលពីពេលថ្មីៗនេះ បង្ហាញថា Neymar មាន​ចំណូល​តែ ៧៧ ០០០ផោន​ទេ​ក្នុង​មួយ​សប្តាហ៍ ​គឺ​នៅ​ឆ្ងាយ​ពីអ្វី​ដែល​កីឡាករ Lionel Messi ទទួលបាន​ដែល​មិត្ត​រួម​ក្រុម Barcelona បាន​និយាយថា​មាន​ច្រើនជាង ២៥០ ០០០ផោន​ក្នុង​មួយ​សប្តាហ៍ ក្រោយពី​បង់ពន្ធ​រួច។

លោក Wagner Ribeiro ភ្នាក់ងារ​របស់ Neymar ធ្លាប់​​​ប្រាប់​កាសែត​ក្នុងស្រុក​បារាំង L’Equipe ថា ពួកគេ​នឹង​បង្ហាញ​ការចាប់អារម្មណ៍ ប្រសិនបើ PSG ត្រៀម​ទិញ រូបគេ ពីអ្វី​ដែលមាន​នៅក្នុង​កុងត្រា៕