សាលាបឋមសិក្សា ទួល​បេង ខេត្តកំពង់ចាម ទទួល​អំណោយ​សប្បុរសធម៌​ពី​មូលនិធិ ម៉េង​លី ជេ​. គួច និពន្ធដោយ : ថ្មីៗ       June-11-2016, 2:27 pm         154

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សាលាបឋមសិក្សា ទួល​បេង ខេត្តកំពង់ចាម ទទួល​អំណោយ​សប្បុរសធម៌​ពី​មូលនិធិ ម៉េង​លី ជេ​. គួច​កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅនេះ ក្រុមការងារ​មូលនិធិ ម៉េង​លី ជេ​.  គួច បាន​ដឹកនាំ​ក្រុម​អ្នកស្ម័គ្រចិត្ត​ជាង​១០០​នាក់ ក្នុង​កម្មវិធី​ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ លើក​ទី​៦ (Talents For A Cause 6) ដែលជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ធំៗ​ជាច្រើន​របស់​មូលនិធិ ដើម្បី​យក​អំណោយ​សប្បុរសធម៌​ផ្សេងៗ​រួមមាន ៖ សម្ភារ​សិក្សា ដប​ទឹក សម្លៀកបំពាក់ ស្បែកជើង នំចំណី ព្រមទាំង​សម្ភារ​បរិក្ខារ​សាលា​ដូចជា តុ កៅអី និង​ក្តារខៀន​ព័ត៌មាន​ជាដើម ទៅ​បរិច្ចាគ​ជូន​លោកគ្រូ អ្នកគ្រូ ប្អូនៗ​សិស្សានុសិស្ស និង​សហគមន៍ នៅ​សាលាបឋមសិក្សា ទួល​បេង ដែល​ស្ថិតនៅ​ភូមិ​ទួល​បេង ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ អំណោយ​សប្បុរសធម៌​ទាំងអស់​ខាងលើ សរុប​មាន​ចំនួន ២៨,៤២៦,០០០ រៀល​។​

​បើតាម​ប្រសាសន៍​របស់លោក ខឹម ប៊ុណ្ណា​វឌ្ឍន៍ ប្រធាន​កម្មវិធី នៃ​មូលនិធិ ម៉េង​លី ជេ​. គួច បានឱ្យដឹងថា ការសម្រេចចិត្ត​ចុះ​បរិច្ចាគ​នៅ​សាលាបឋមសិក្សា​ខាងលើ ដោយសារតែ​សាលា​មានការ​ខ្វះខាត​ខ្លាំង​លើ​បន្ទប់​សិក្សា ក៏ដូចជា​សម្ភារ​បរិក្ខា​រ​ផ្សេងៗ​។ គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​សាលា​មាន​បន្ទប់​សិក្សា​ចំនួន​២​ប៉ុណ្ណោះ ចំណែក​សិស្សានុសិស្ស​វិញ មាន​ចំនួន​រហូតដល់​ទៅ​១៨៩​នាក់​។ ហេតុនេះ​ទើប​ក្រុមការងារ​មូលនិធិ រួមជាមួយ​តំណាង​ក្រុមហ៊ុន​ជំនួយ​ឧបត្ថម្ភ និង​ក្រុមសិស្ស​ស្ម័គ្រចិត្ត​ទាំងអស់ បាន​នាំយក​នូវ​អំណោយ​សប្បុរសធម៌​ផ្សេងៗ​ទៅ​បរិច្ចាគ​ជូន​សាលាបឋមសិក្សា​ខាងលើ​។ ជាមួយគ្នា​នោះ​ផងដែរ ក្រុមការងារ​មូលនិធិ​ក៏បាន​ដឹកនាំ​សិស្សានុសិស្ស​ដាំ​កូនឈើ​នៅតាម​របង​សាលា​ទៀតផង​។ លោក ខឹម ប៊ុណ្ណា​វឌ្ឍន៍ បាន​បន្តទៀតថា “​អំណោយ​ទាំងអស់​ខាងលើ នឹង​ជួយ​សម្រួល​ដល់​ទុក្ខលំបាក​មួយផ្នែក​របស់​ប្អូនៗ​សិស្សានុសិស្ស ក៏ដូចជា​លើកទឹកចិត្ត​ឱ្យ​ពួកគេ​នៅតែ​បន្ត​ខិតខំ​រៀនសូត្រ​ខ្លាំង​ជាង​មុន​។ លើសពីនេះ យើងទាំងអស់គ្នា​ចង់​ចូលរួម​អភិរក្ស និង​លើកកម្ពស់​នូវ​វប្បធម៌​ចែករំលែក​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​យើង​ដែលមាន​តាំងយូ​រលង់​ណាស់​មកហើយ និង​ធ្វើយ៉ាងណា​ឱ្យ​យុវជន​យើង​មានឱកាស​ទទួល​បានកា​រ​អប់រំ​ទាំងអស់គ្នា​”​។

សាលាបឋមសិក្សា ទួល​បេង ខេត្តកំពង់ចាម ទទួល​អំណោយ​សប្បុរសធម៌​ពី​មូលនិធិ ម៉េង​លី ជេ​. គួច និពន្ធដោយ : ថ្មីៗ       June-11-2016,  2:27 pm         154

​លោក សេង រី ប្រធាន​ក្រុម​សាលាបឋមសិក្សា ទួល​បេង បាន​រៀបរាប់​ឱ្យដឹងថា សាលាបឋមសិក្សា ទួល​បេង ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩៦ ដោយ​សហគមន៍​នៅ​ទីនោះ​ផ្ទាល់​។ នាពេលនោះ សាលា​មាន​អគារសិក្សា​ចំនួន​មួយ​ខ្នង មាន​២​បន្ទប់ ធ្វើ​ពី​ឈើ​។ ជា​អ​កុស​ល្យ សាលា​ត្រូវបាន​ខ្យល់ព្យុះ​បក់បោក​អគារសិក្សា​ទាំងនោះ​ខ្ទេច​គ្មាន​សល់​។ ក្រោយមក​ទើប​មាន​អង្គការ​ព្រះ​យេស៊ូ​គ្រឹ​ស្ត បាន​ជួយ​សាងសង់​អគារសិក្សា​ថ្មី ធ្វើ​ពី​ថ្ម ចំនួន​មួយ​ខ្នង មាន​២​បន្ទប់ ដែលមាន​ដំណើរការ​រ​ហូត​មកទល់​ពេលបច្ចុប្បន្ន និង​មាន​គ្រូបង្រៀន​ចំនួន​៤​នាក់​។ លោក សេង រី បានឱ្យដឹង​ទៀតថា “​បញ្ហា​ប្រឈម​ខ្លាំង​របស់​សាលា គឺ​ការ​កង្វះខាត​បន្ទប់​សិក្សា​ហ្នឹង​តែម្តង​។ សព្វថ្ងៃ​សិស្សានុសិស្ស​មាន​ចំនួន​៦​កម្រិត ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា រហូតដល់​ថ្នាក់​ទី​៥​។ សម្រាប់​សិស្ស​ថ្នាក់​ទី​៤ និង​ទី​៥ តម្រូវឱ្យ​ពួកគេ​សិក្សា​នៅក្រៅបន្ទប់រៀន​”​។ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​មូលនិធិ ម៉េង​លី ជេ​. គួច ដែល​បាន​យក​អំណោយ​សប្បុរសធម៌​មក​បរិច្ចាគ ហើយ​លោក​សង្ឃឹមថា មូលនិធិ​នឹង​ជួយ​កសាង​នូវ​អគារសិក្សា​បន្ថែម ដើម្បីឱ្យ​សិស្សានុសិស្ស​មាន​បន្ទប់រៀន​គ្រប់គ្រាន់​ទៅ​ថ្ងៃ​អនាគត​។​

​អ្នកគ្រូ ផេង ប៊ុនលី ជា​គ្រូ​ថ្នាក់​ទី​១ នៃ​សាលាបឋមសិក្សា​ខាងលើ បាន​សម្តែង​នូវ​អារម្មណ៍​សប្បាយរីករាយ ដោយ​បានឃើញ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​សហគមន៍​ទទួល​នូវ​អំណោយ​សប្បុរសធម៌​ពី​មូលនិធិ ម៉េង​លី ជេ​. គួច​។ អ្នកគ្រូ​បន្តថា “​អំណោយ​សប្បុរសធម៌​ទាំងអស់​ខាងលើ នឹង​ជួយ​ជំរុញ​ទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ខ្លាំង​ជាង​មុន​។ សិស្ស​ភាគច្រើន​មាន​ជីវភាព​ខ្វះខាត ចំណែក​សិស្ស​ខ្លះ​រស់នៅ​ជាមួយ​ជីដូន​ជីតា ដោយសារតែ​ឳ​ពុក​ម្តាយ​ពួកគេ​បានធ្វើការ  ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ស្រុក​គេ​។ សិស្ស​ខ្លះ​បាន​ប្រើប្រាស់​សម្ភារ​សិក្សា​ចាស់ៗ​ដែល​នៅ​សេសសល់​ពី​បង ដូចនេះ​នៅពេលដែល​ពួកគេ​បានទទួល​នូវ​អំណោយ​ជា​សម្ភារ​សិក្សា និង​សម្លៀកបំពាក់ ពួកគេ​ពិតជា​សប្បាយចិត្ត​មែនទែន​”​។​

​លោកស្រី ឈី​ន គីម​ឈាន តំណាងឱ្យ​សហគមន៍​ខាងលើ ក៏បាន​ថ្លែង​អរគុណ​ចំពោះ​ទង្វើ​សប្បុរសធម៌​របស់​ក្រុមការងារ​មូលនិធិ ម៉េង​លី ជេ​. គួច ដែល​បាន​ចូលរួម​ជួយ​អភិវឌ្ឍ​ដល់​សាលាបឋមសិក្សា ទួល​បេង ឱ្យមាន​ការរីកចម្រើន​ជាង​មុន​។ លោកស្រី គីម​ឈាន នឹង​នៅតែ​បន្ត​បំផុសស្មារតី​ឱ្យ សហគមន៍​ជួយ​ទំនុកបម្រុង​បន្ថែម​នូវ​កង្វះខាត​ផ្សេងៗ​របស់​សាលា ធ្វើយ៉ាងណា​ឱ្យ​កុមារ​មានឱកាស​ចូល​សិក្សា​រៀនសូត្រ​ឱ្យបាន​ច្រើន ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ប្ញ​ស្សី​សម្រាប់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​៕

(អត្ថបទសាលា)