ពេជ្រ សោភា លើកទឹកចិត្ត វ៉ាន់ នី​ឡា ខណៈ​រូប​អាក្រាត​ ត្រូវបាន​ចែកចាយ​លើ​ហ្វេ​ស​ប៊ុ​ក​

ពេជ្រ សោភា លើកទឹកចិត្ត វ៉ាន់ នី​ឡា ខណៈ​រូប​អាក្រាត​ ត្រូវបាន​ចែកចាយ​លើ​ហ្វេ​ស​ប៊ុ​ក​



ភ្នំពេញ ៖ ស្រប​ពេល​ដែល​រូប​អាក្រាត​កាយ​របស់​តារា​សម្តែង​ស្រី​កញ្ញា វ៉ាន់ នី​ឡា កំពុង​បែក​ធ្លាយ​ និង​មានការ​ចែកចាយ​យ៉ាង​ផុសផុល​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អំឡុង​ពេល​២​ឬ​៣​ថ្ងៃនេះ​ គេ​កត់សម្គាល់​ឃើញ​ថា ​មាន​មតិ​ពី​មហាជន​មួយ​ចំនួន​បាន​សម្តែង​ការ​អាណិតអាសូរ ​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​នាង​។ ប៉ុន្តែ​មាន​ខ្លះ​ទៀត​បាន​ធ្វើ​ការរិះគន់​ខ្លាំងៗ​ ចំពោះ​ទង្វើ​ខ្វះ​ការពិចារណា​របស់នាង ដែល​បណ្ដាលឲ្យ​ខ្លួនលង់​លើ​សកម្មភាព​មួយ​នេះ​។

ពេជ្រ សោភា លើកទឹកចិត្ត វ៉ាន់ នី​ឡា ខណៈ​រូប​អាក្រាត​ ត្រូវបាន​ចែកចាយ​លើ​ហ្វេ​ស​ប៊ុ​ក​

ដោយឡែក​ជា​មួយ​គ្នា​នេះ​ គេ​សង្កេតឃើញ​មាន​តារា​សិល្បៈ​ខ្មែរ​មួយ​ចំនួន​ធំ​ បាន​សម្ដែង​ក្តី​អាណិត និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​សាមីខ្លួន​កញ្ញា វ៉ាន់ នី​ឡា កុំ​ឲ្យ​មាន​ការ​បាក់​ទឹកចិត្ត​ និង​ទន់​ជ្រាយ​លើ​បញ្ហា ​ដែល​កំពុង​ប្រឈម​មួយ​នេះ​។ ជាក់​ស្ដែង​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា បាន​បង្ហាញ​ពី​ទឹកចិត្ត​អាណិត​ដល់ក​ញ្ញា វ៉ាន់ នី​ឡា ព្រមទាំង​ការ​លើទឹក​ចិត្ត​នាង​ផង​ដែរ​។

ពេជ្រ សោភា លើកទឹកចិត្ត វ៉ាន់ នី​ឡា ខណៈ​រូប​អាក្រាត​ ត្រូវបាន​ចែកចាយ​លើ​ហ្វេ​ស​ប៊ុ​ក​

អ្នកនាង ពេជ្រ សោភា បាន​និយាយ​ថា បង​លើកទឹកចិត្ត​ប្អូន​ឯង។ កើត​មក​ជា​មនុស្ស​វា​ចៀស​មិន​ផុត​ពី​រឿង​អាម៉ាស់​ទេ អ្នកណា​ក៏​ដូច​អ្នកណា​ដែរ​ គឺ​ត្រូវ​តែមាន​គ្រាន់តែ​ថា មុន​ហើយ​និង​ក្រោយ​គ្នា​មិន​ដឹង​ទេ ធំ​ឬ​តូច​ គឺមាន​ដូចគ្នា​។ ដូច្នេះ​ហើយ​បង​សូម​ឲ្យ​ប្អូន​( វ៉ាន់ នី​ឡា ) កុំ​យក​អារម្មណ៍​នៅ​ក្នុង​ចិត្ត​មក​គិត​ច្រើន​ ហើយ​រាល់ពេល​ជួប​មជ្ឈដ្ឋាន​មហាជន​នៅ​ខាងក្រៅ​ គឺ​ត្រូវធ្វើ​ខ្លួន​ឲ្យ​ធម្មតា​ពោល​គឺ​មិន​ចាំបាច់​ថា​ មាន​អារម្មណ៍​ខ្មាស​អ្នកដទៃ​ឡើយ​។

ពេជ្រ សោភា លើកទឹកចិត្ត វ៉ាន់ នី​ឡា ខណៈ​រូប​អាក្រាត​ ត្រូវបាន​ចែកចាយ​លើ​ហ្វេ​ស​ប៊ុ​ក​

អ្នកនាង ពេជ្រ សោភា បាន​បន្ត​ថា ​ប្អូន​ត្រូវ​ចងចាំ​ក្នុង​ចិត្ត​ថា ​អ្វី​កើតឡើង​នេះ ​គឺ​ដោយសារ​ការ​ស្រឡាញ់។ ម្យ៉ាងទៀត​ត្រូវ​គិត​ថា មនុស្ស​ដូច វ៉ាន់ នី​ឡា ហ៊ានស៊ី ហ៊ាន​សង​ក្លាហាន​ចេញមុខ​ប្រឈម​ការពិត ហេតុ​នេះហើយ​ចង់​ប្រាប់​ទៅ​ប្អូន​ថា ឈប់​គិត​ច្រើន ​ត្រូវ​បន្ត​ការងារ​ច្រៀង​ឲ្យ​ល្អ​ព្រោះ​រឿង​ដែល​ខុស​ហើយ​ គឺ​អាច​កែ​បាន​។

ពេជ្រ សោភា លើកទឹកចិត្ត វ៉ាន់ នី​ឡា ខណៈ​រូប​អាក្រាត​ ត្រូវបាន​ចែកចាយ​លើ​ហ្វេ​ស​ប៊ុ​ក​

ទន្ទឹមគ្នា​នេះ​ដែរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោក ទិ​ត្យ វិច្ឆិកា ក៏បាន​បង្ហោះ​សារ​ព្រលះ​ខ្លាំងៗ​លើ​បុគ្គល​ ដែល​ទម្លាយ​រូប​អាក្រាត​របស់​កញ្ញា វ៉ាន់ នី​ឡា ថា ​ខ្ញុំ​តែងតែ​និយាយ​ថា ឲ្យ​តែ​អ្នក​សិល្បៈ គឺជា​បងប្អូន​របស់ខ្ញុំ។ ពេលនេះ​ខ្ញុំ​មាន​មតិ​បន្តិច​ទៅដល់​បុគ្គល​ម្នាក់​ ដែល​​​ជា​អតីត​គូរ​ស្នេហ៍​របស់​កញ្ញា វ៉ាន់ នី​ឡា សូម​គិត​ឡើងវិញ​ ព្រោះ​ទង្វើ​ដែល​អ្នក​កំពុងតែ​ធ្វើ​នេះ ​កំពុងតែ​បំផ្លាញកិត្តិយស​នារី​ខ្មែរ និង​កំពុងតែ​ជាន់​ឈ្លី​ប្រពៃណី​និង​វប្បធម៌​របស់​ជាតិខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ​ហើយ។

ពេជ្រ សោភា លើកទឹកចិត្ត វ៉ាន់ នី​ឡា ខណៈ​រូប​អាក្រាត​ ត្រូវបាន​ចែកចាយ​លើ​ហ្វេ​ស​ប៊ុ​ក​

​តារា​ប្រុស​ដែល​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​លោក ទិ​ត្យ វិច្ឆិកា បាន​បន្ត​ថា ក្នុង​ខណៈ​ពេល​នេះ​ដែរ​ខ្ញុំបាទ​ សុំ​សំណូមពរ​ដល់​ក្រសួង​វប្បធម៌ និង តុលាការ​ក្រុង​ភ្នំពេញ​ជួយ​ចាត់វិធានការ​ទៅលើ​បុគ្គល​ម្នាក់​នោះ​ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​នារី​ខ្មែរ ​និង​សិល្បៈការិនី​ម្នាក់​នេះ​ផង ចូរ​កុំ​បណ្ដោយ​ឲ្យ​ពពួក​មនុស្ស​អាក្រក់​មក​ធ្វើបាប​ពួកគាត់​តាមរបៀប​មិន​ថ្លៃថ្នូរ​បែបនេះ​ទៀត​។ សូម​អ្នក​ចងចាំ​ថា ​អ្នក​ដែល​មាន​ប្រាក់ មិន​ប្រាកដ​ថា ​អ្នក​អាច​ធ្វើបាប​មនុស្ស​បាន​តាម​ចិត្ត​នោះ​ទេ ខ្ញុំបាទ ទិ​ត្យ វិឆ្ឆិកា​សុំ​សំណូម​ពរ​បងប្អូន​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​មេត្តា​ឈប់​ស៊ែរ​រូប​របស់​ប្អូនស្រី វ៉ាន់ នី​ឡា ទៀ​តទៅ​សូម​អាសូរ​ដល់​រូប​នាង​ដែល​ជា​នារី​ទន់ខ្សោយ​ ហើយ​នាង​ក៏​ជា​ជនជាតិ​ខ្មែរ​យើង​ដូចគ្នា​ សូម​មេត្តា​ដោយ​អនុគ្រោះ​ពី​ខ្ញុំបាទ​ផង​ចុះ​៕