កូនស្រី​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដួល​បាក់​ដៃ​ ត្រូវ​ចូល​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​

កូនស្រី​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដួល​បាក់​ដៃ​ ត្រូវ​ចូល​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​

ភ្នំពេញ ៖ តារា​សម្ដែង​ស្រី​សម្បូរ​រឿងអាស្រូវ​ស្នេហា​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា កាលពី​ម្សិលមិញ​បាន​ជួប​រឿង​ស៊យ​មិន​សប្បាយចិត្ត​មួយ​នៅ​ក្នុង​គ្រួសារ​ ខណៈ​ពេលដែល​កូនស្រី​ជាទី​ស្រឡាញ់​របស់​នាង​ត្រូវ​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

កូនស្រី​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដួល​បាក់​ដៃ​ ត្រូវ​ចូល​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​

តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​បាន​បង្ហោះ​រូបភាព​ពី​ទិដ្ឋភាព​កូនស្រី​បាក់​ដៃ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ថា រឹង​មាំ​ណាស់​កូន​ល្អ​របស់​ម៉ាក់ នៅមុខ​គ្រូ និង មិត្តភក្តិ​អត់​យំ​ទេ​ ទោះ​ឈឺ​ប៉ុណ្ណា​ក៏ដោយ​ ហើយ​ដៃ​បាក់​ឡើង​កោង ​គ្រាន់តែ​ឃើញ​ម៉ាក់​ទៅដល់​សាលា​ភ្លាម​យំ​រហូត​តែម្តង​។

កូនស្រី​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដួល​បាក់​ដៃ​ ត្រូវ​ចូល​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​

ក្រោយពី​មានការ​បង្ហោះ​សារ​នេះ​ឡើង​ ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ច្រើន​សន្លឹក ​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​ព្រួយបារម្ភ​សុខភាព​កូន​ពី​សំណាក់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នេះ​ដែរ​ គេ​សង្កេត​ឃើញ​ថា ​មាន​អ្នកគាំទ្រ​នាង​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្ញើ​សារ​ជូនពរ​កូនស្រី​អ្នកនាង ចន ច័ន្ទ​លក្ខិណា ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផង​ដែរ​។

កូនស្រី​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដួល​បាក់​ដៃ​ ត្រូវ​ចូល​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​

សូម​បញ្ជាក់​ថា ​កូនស្រី​ជាទី​ស្រឡាញ់​របស់​តារា​សម្តែង​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គឺ​នាង​តូច ជូ​លី ដែល​មាន​អាយុ​១០​ឆ្នាំ​ បាន​គ្រោះថ្នាក់​ដួល​បាក់​ដៃ​ គ្រា​ដែល​នាង​និង​មិត្តភក្តិ ​រួម​សាលា​ នាំគ្នា​លេង​បាល់​ តែ​ដោយ​ការ​ធ្វេសប្រហែស ​ទើប​បណ្ដាល​ឲ្យ​ដួល​បាក់​ដៃ​ស្តាំ ​កាលពី​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​។

កូនស្រី​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដួល​បាក់​ដៃ​ ត្រូវ​ចូល​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​

ក្នុង​ដំណើរ​យក​កូន​ចូល​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​នេះ​ដែរ ​ក៏​មាន​វត្តមាន​អតីត​ស្វាមី​ ដែល​ត្រូវជា​ឪពុក​កូន​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គឺ​លោក យុ​ត្ថា​រ៉ា ឆា​នី ទៅ​ជាមួយគ្នា​ដើម្បី​ផ្តល់​កម្លាំងចិត្ត​ឲ្យ​កូនស្រី​ផង​ដែរ​ ខណៈ​អតីត​ភរិយា ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​សរសេរ​បញ្ជាក់​ថា ​បើ​មិន​ប្រាប់​គាត់​ឲ្យ​ដឹង​ទេ ​គឺ​ខ្ញុំ​នឹង​មាន​កំហុស កូន​បាន​ហាម​មិន​ឲ្យ​ប្រាប់​ប៉ា​ទេ​ ព្រោះ​ខ្លាច​ប៉ា​បន្ទោស តែ​ខ្ញុំ​យល់​ពី​ទឹកចិត្ត​ឪពុក​គឺ​ត្រូវតែ​ប្រាប់៕