Q&A : នាងខ្ញុំមានចម្ងល់មួយថា តើការមកឈាមរដូវរបស់ស្ត្រីកើតឡើងដោយសារមូលហេតុអ្វី ហើយជាទូទៅស្ត្រីតែងមករដូវនៅក្នុងអំឡុងអាយុប៉ុន្មាន ហើយរដូវនេះនឹងអស់នៅពេលណាដែរ ?

Videos


នាងខ្ញុំមានចម្ងល់មួយថា តើការមកឈាមរដូវរបស់ស្ត្រីកើតឡើងដោយសារមូលហេតុអ្វី ហើយជាទូទៅស្ត្រីតែងមករដូវនៅក្នុងអំឡុងអាយុប៉ុន្មាន ហើយរដូវនេះនឹងអស់នៅពេលណាដែរ ?

Q&A : នាងខ្ញុំមានចម្ងល់មួយថា តើការមកឈាមរដូវរបស់ស្ត្រីកើតឡើងដោយសារមូលហេតុអ្វី ហើយជាទូទៅស្ត្រីតែងមករដូវនៅក្នុងអំឡុងអាយុប៉ុន្មាន ហើយរដូវនេះនឹងអស់នៅពេលណាដែរ ?

ចម្លើយ
នេះជាសំណួរមួយដែលស្ត្រីភាគច្រើនមិនបានដឹងហើយតែងចង់ដឹងពីវាផងដែរ ។ តាមពិតឈាមរដូវរបស់ស្ត្រីចាប់ផ្ដើម កើតមាននៅពេលអ័រមូនបញ្ចេញមកពីក្រពេញនៅក្នុងខួរក្បាលហើយបានបញ្ជាដល់ក្រពេញអូវ៉ែរ ឱ្យផលិតអ័រម៉ូនភេទស្រីមានឈ្មោះ អឺស្ដ្រូសែន និង ប្រូសេស្ដ្រេរ៉ូន ។ ហេតុនេះនៅពេលដែលក្រពេញអូវ៉ែរចាប់ផ្ដើមផលិតកោសិកាបន្ដពូជញី ឬយើងហៅថា អូវុល ជារៀងរាល់ខែដើម្បីបង្កកំណើតទើបស្ត្រីមានឈាមរដូវរៀងរាល់ខែ ។

តាមការស្រាវជ្រាវបង្ហាញថា ក្មេងស្រីជាទូទៅតែងចាប់ផ្តើមមានឈាមរដូវនៅពេលមានអាយុប្រមាណពី ១១ ទៅ ១៣ ឆ្នាំ ឬអ្នកខ្លះមានក្នុងចន្លោះអាយុ ៨ ឆ្នាំដល់ ១៦ ឆ្នាំ ។ នៅពេលចាប់ផ្តើមានឈាមរដូវបើមានការរួមភេទ គឺមានឱកាសមានគភ៌ខ្ពស់បើទោះបីស្ថិតនៅក្នុងវ័យកុមារមិនទាន់ដឹងក្តីក៏ដោយ ។ ដោយឡែកស្ត្រីដែលអស់រដូវតែងកើតឡើងលើ ស្ត្រីដែលមានវ័យខុសៗគ្នាទៅតាមសុខភាពនិងរបបការហូបចុករបស់ពួកគេប៉ុណ្ណោះ ។ ទោះយ៉ាងណាជាទូទៅស្ត្រីតែងអស់រដូវក្នុងអំឡុងអាយុ ៥០ ឆ្នាំឡើងទៅ ។ ការអស់រដូវនេះដែរស្ត្រីមួយភាគធំក៏តែងប្រឈមជាមួយនឹងការកើតរោគពុកឆ្អឹងហេតុនេះត្រូវប្រយ័ត្នប្រយែង ។ ក្រៅពីនេះក៏ត្រូវប្រយ័ត្នប្រយែងជាមួយជំងឺផ្សេងៗទៀតដែលនឹងយាយីនៅពេល អាយុកាន់តែច្រើនឡើង ពិេសសគឺជំងឺលើសឈាម និង រោគទឹកនោមផ្អែមដែលជារោគកាចសាហាវមួយរបស់ពិភព លោកនាពេលបច្ចុប្បន្នដោយក្នុងមួយឆ្នាំៗសម្លាប់មនុស្សរាប់សិបនាក់ ៕ ដេប៉ូ