តើ​ផ្លែឈើ​អ្វី​ដែល​អាច​ធ្វើឲ្យ​ស្បែក​កូន​សស្អាត​?

តើ​ផ្លែឈើ​អ្វី​ដែល​អាច​ធ្វើឲ្យ​ស្បែក​កូន​សស្អាត​?


តើ​ផ្លែឈើ​អ្វី​ដែល​អាច​ធ្វើឲ្យ​ស្បែក​កូន​សស្អាត​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​បន្លែ​ដែល​អាច​ធ្វើឲ្យ​ទារក​ក្នុងផ្ទៃ​មាន​ស្បែក​ដែល​ស្អាតបាន​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​មួយចំនួន​ដែល​អ្នក​គួរតែ​ញ៉ាំ​ពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យ​ស្បែក​កូនស និង​ស្អាត​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ផ្លែ​គី​វី​
​នៅក្នុង​ផ្លែ​គី​វី​នេះ​មាន​វីតាមីន​សេ​ដែល​អាច​ជួយ​កំចាត់​ស្នាម​អ៊ុច​ខ្មៅ​ដែល​កើតមាន​លើ​មុខ​អ្នក​ពេល​ដែល​មាន​ផ្ទៃពោះ វា​ថែមទាំង​អាច​ជួយ​ធ្វើឲ្យ​ទារក​ក្នុងផ្ទៃស​ទៀតផង​។​

​ប៉េង​ប៉ោះ​
​នៅក្រោយពេល​ដែល​អ្នក​ញ៉ាំ​ប៉េងប៉ោះ​នេះ​រួច វា​នឹង​អាច​ជួយ​ធ្វើឲ្យ​ស្បែក​អ្នក​ម៉ត់​រលោង និង​ភ្លឺ ហើយ​នៅពេល​ដែល​អ្នក​ញ៉ាំ​ច្រើន វា​ក៏​អាច​ជួយ​បំបាត់​ស្នាម​ខ្មៅ​ជុំវិញ​រង្វង់​ភ្នែក​ដែរ ថែមទាំង​មិន​ងាយ​ខ្មៅ​ដោយសារ​តែ​ហាលថ្ងៃ​នោះទេ​។ នៅពេល​ដែល​អ្នក​ញ៉ាំ​ពេល​ដែល​មាន​ផ្ទៃពោះ វា​ក៏​អាច​ធ្វើឲ្យ​ស្បែក​កូនប្រែជា​ស​ដូច​គ្នា​។​

​ផ្លែ​ប៉ោម​
​នៅក្នុង​ផ្លែ​ប៉ោម​មាន​វីតាមីន​សេ រួមជាមួយ​សារធាតុ​ដទៃទៀត​ដែល​អាច​ធ្វើឲ្យ​ស្បែក​កូនប្រែជា​ភ្លឺ ទន់ និង​រលោង​។​

​ផ្លែ​សារី​
​ប្រសិន​ជា​អ្នក​ទាំង​ពីរ​មាន​ស្បែក​គ្រើម នោះ​នៅ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ អ្នក​គួរតែ​ញ៉ាំ​ផ្លែ​សារី​នេះ ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យ​ស្បែក​កូន​មានសំណើម និង​ទន់​ជាង​ស្បែក​របស់​អ្នក​នៅ​ពេល​ដែល​កើត​ចេញ​មក ប៉ុន្តែ​អ្នក​មិន​ត្រូវ​ញ៉ាំ​ច្រើន​នោះ​ទេ វា​អាច​ធ្វើឲ្យ​អ្នក​ត្រជាក់​ក្នុង​ខ្លាំង​ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។