អាន​សាររបស់ភរិយា​លោក សឹង ប៊ុណ្ណា ស្ទើ​តែ​ស្រក់​ទឹកភ្នែក

ក្រោយពីមានការឃាត់ខ្លួនលោកសឹង ប៊ុណ្ណា ដែលជាអគ្គនាយកក្រុមហ៊ុន សឹង ប៊ុណ្ណា គ្រុប ពីករណីចេញសែកអត់សាច់ប្រាក់មក ភរិយារបស់លោកក៏បានសរសេរសារបង្ហោះរៀបរាប់យ៉ាងគួរឲ្យស្រណោះ និង សោកសៅជាទីបំផុតនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

ខាងក្រោមនេះ ជាការសរសេររៀបរាប់ពីក្តីទុក្ខសោករបស់នាង និង ស្វាមី ៖

បណ្តាំស្វាមី ! !
អូនត្រូវញាំបាយឱ្យច្រើន លេបថ្នាំឱ្យទៀងទាត់ សុខភាពអូនមិនដូចគេដទៃទេ ហើយព្យាយាមថែទាំកូនចៅឱ្យបានល្អ ។

អាន​សាររបស់ភរិយា​លោក សឹង ប៊ុណ្ណា ស្ទើ​តែ​ស្រក់​ទឹកភ្នែក

ឆ្លើយតបជាមួយការផ្តាំផ្ញើរបស់ស្វាមី ភរិយារបស់លោក សឹង ប៊ុណ្ណា បានសសេរសារនៅលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីឆ្លើយតបទៅកាន់ស្វាមីវិញថា ឥឡូវអូនក៏ខំញាំបាយហើយគ្មានម្ហូបទេ គឺ«ស្រូបទឹកភ្នែក» ហើយនឹងលេបថ្នាំ ។

ជារឿយៗខ្ញុំតែងតែនិយាយពីទុក្ខលំបាក ពីបញ្ហានៃរបររកសុី ជាពិសេសគឺរបរស្វាមីនៅលើបណ្តាញសង្គមហ្វេសបុក និង សាព៌តមានផ្សេងៗ លោក ប៊ុណ្ណា ជាបុគ្គលដែលទទួលខុសត្រូវបំផុត មិនថាជាមួយក្រុមគ្រួសារបុគ្គលិក ឬអតិថិជន លោកតែងតែចែករំលែករាល់ចំណូលដែលទទួលបានដល់មនុស្សគ្រប់គ្នា ( ដោយហេតុផល «មនុស្សរស់តែបីពេលទេ» ) ពេលខ្លះរហូតអត់ខ្លួនឯង ។

ក្រុមហ៊ុនមួយនេះកសាងតាំងពីគ្មានប្រាក់មួយសេន ជំពាក់បំណុលគេជុំទិស តែពួកយើងបានប្រឹងទាំងត្រដាបត្រដួសសងបំណុលគេទាល់តែអស់ ហើយយើងបានសាងកេរ្ត៌ឈ្មោះក្រុមហ៊ុនមួយនេះ ដោយទាញអ្នកវិនិយោគជាច្រើន ទាំងក្នុងស្រុក និង ក្រៅស្រុក ឱ្យមករួមចំណែកជួយសង្គមជាតិ ។ ការរីកដុះដាលរបស់ពួកយើងក៏ចាប់ផ្តើម ពួកយើងក៏ធ្វើវាដោយសប្បាយចិត្ត ដោយមិនដែលគិតពីនិន្នាការនយោបាយឡើយ ធ្វើយ៉ាងណាសុំត្រឹមឃើញសង្គមមួយនេះរស់ដោយសន្តិភាព ដីធ្លីមានចលនា ប្រជាជនសប្បាយចិត្ត និង ទិញ-លក់ អ្នកគួកជេបានភាគរយដើម្បីរស់ ។

មិនតែប៉ុណ្នឹងលោកប៊ុណ្ណាដ៏សែនល្ងង់ម្នាក់នេះ បានប្រឹងប្រែងព្យាយាមបង្កើតបានសមាគមអ្នកវាយតំលៃអចលនវត្ថុឱ្យចេញជារូបរាងរហូតដល់បច្ចុប្បន្ន បន្តវេនជាច្រើនជំនាន់ ហើយក៏បន្តជួយសិស្ស និសិត្សដែលអត់ការងារធ្វើ ឱ្យបានមកធ្វើការជាមួយ ជាពិសេសគឺបងប្អូនសាច់ញាត្តិ ត្រឹមតែជាអ្នកយាម ជាអ្នករត់ម៉ូតូឌុប ក៏ម្នាក់នេះព្យាយាមបណ្តុះបណ្តាលឱ្យក្លាយជាអ្នកចេះរកសុី ។ ជានិច្ចកាល មនុស្សជាច្រើនតែងតែគិតថា ខ្ញុំជាសេដ្ឋីដោយឃើញមានក្រុមហ៊ុន អ្នកខ្លះក៏លាបពណ៌ចោទ ខ្ញុំថាខ្ញុំ បំរើនយោបាយអោយគេទាំងដែលខ្ញុំជាអ្នករកសុីធម្មតាម្នាក់ ។

អាន​សាររបស់ភរិយា​លោក សឹង ប៊ុណ្ណា ស្ទើ​តែ​ស្រក់​ទឹកភ្នែក

ខ្ញុំមិនបានសល់លុយដូចការគិតរបស់អ្នកទេ យើងមានតែកិត្តិយស ទោះយើងជំពាក់គេក៏យើង ប្រឹង ប្រែងរកសងគេដែរ យើងមិនដែលគិតនិងចង់បានរបស់បុគ្គលណាឡើយ មនុស្សជាច្រើនបានគាំទ្រអំពើ ល្អរបស់គាត់ តែក៏មានជនមួយក្តាប់តូចមិនសប្បាយចិត្ត ហើយក៏នឹងចង់ធ្វើ ចង់បាន ចង់ផ្តួល…..ប្តីល្ងង់ ម្នាក់នេះ ទោះដឹងហើយក៏មិនធ្វើអីគេដឹងតែ ញញឺម គេចង់សំលាប់ក៏សំលាប់គេចង់ធ្វើអីក៏ធ្វើចុះ ហេតុអីបានក្នុងលោកមានមនុស្សដូចលោក ប៊ុណ្ណា ? ហេតុអីគាត់ត្រង់យ៉ាងនេះ ? ដឹងហើយថា គេប្រើល្បិចនៅតែអោយគេប្រើដឹងហើយថា គេក្បត់ក៏នៅតែអភ័យ តើមនុស្សដូចគាត់មានសល់ទៀតទេ ?

ដោយសារដឹងពីបញ្ហា គាត់តែងតែនៅឆ្ងាយពីមនុស្សគ្រប់គ្នា ព្រោះមិនចង់ឱ្យគេមានរឿងដោយសារគាត់ ។ រៀងរាល់ថ្ងៃតែងតែមានអ្នកមកជួប ទាំងក្នុងស្រុក និង ក្រៅស្រុក មកសុំរកស៊ី ដាក់ហ៊ុនជាមួយ តែមនុស្សល្ងង់ម្នាក់នេះមិនហ៊ានទទួល ព្រោះខ្លាចគេបាត់បង់ផលប្រយោជន៍ជាមួយគាត់ ។

បើគាត់ជាមនុស្សអាក្រក់ េម៉្លះសមគាត់នឹងដើររកគូកនដើម្បីបោកយកលុយគេមកបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនហើយ តែអត់ទេ គាត់ដាច់ខាតមិនធ្វើបាបអ្នកណាដើម្បីសេចក្តីសុខខ្លួនឯងឡើយ ។ គាត់ជាមនុស្សល្ងង់ណាស់មែនទេ ? ក្រុមហ៊ុនមួយនេះ បើគ្មានការធ្វើបាបលាបពណ៌ទេ នឹងមិនមានរឿងនេះកើតឡើងឡើយ ។ ខ្ញុំប្រឹងរស់ប្រឹងរកដោយកម្លាំង ញើសឈាម ចិញ្ចិមកូន ចិញ្ចិមក្មួយកំព្រា និង សាច់ញាត្តិជាច្រើន ដោយមិនគិតពីផលតបស្នងម្តងណាឡើយ ខ្ញុំរីករាយនឹងធ្វើព្រោះខ្ញុំគិតថា ខ្ញុំធ្វើដើម្បីសង្គម ខ្ញុំធ្វើដើម្បីគ្រប់គ្នា ។ មនុស្សជាច្រើនបានឱ្យខ្ញុំចាកចេញ តែខ្ញុំតែងប្រាប់ទៅវិញថា ខ្ញុំមិនទៅណាទេ ខ្ញុំបានសុខហើយ ខ្ញុំមានម្លប់ជ្រក ខ្ញុំត្រូវស្រោចគល់តបស្នង ខ្ញុំមិនរត់ទេ ។

ម៉ោងនេះខ្ញុំមិនទាន់បានដំណឹង និង សុខទុក្ខរបស់ប្តីល្ងង់របស់ខ្ញុំថាយ៉ាងណានៅហើយទេ ? ខ្ញុំត្រឹមតែដឹងថា ឱ្យគេធ្វើតាមច្បាប់ ព្រោះគាត់បានប្រាប់ថា ស្រុកខ្មែរមានច្បាប់ ដាច់ខាតអូនត្រូវជឿ អូនត្រូវចាំ បើបងធ្ងន់រហូតត្រូវដេកគុគ អូនត្រូវថែទាំកូន មើលរបររកស៊ី ហើយប្រាប់គេជានិច្ចថា យើងនឹងមិនបោកគេទេ ទោះយើងក្រក៏ដោយ អូនត្រូវបង្រៀនកូនឱ្យធ្វើជាក្មេងល្អ ដើម្បីសង្គម បើបងមានវាសនាល្អ បងនឹងបន្តមុខរបរនេះទៀត ហើយបងចង់ដឹងថា បន្ទាប់ពីរឿងរ៉ាវនេះកើតឡើង តើមានមនុស្សប៉ុន្មាននាក់ដែលនៅគាំទ្របង និង អូន ?

អាន​សាររបស់ភរិយា​លោក សឹង ប៊ុណ្ណា ស្ទើ​តែ​ស្រក់​ទឹកភ្នែក

ខ្ញុំជាស្ត្រីម្នាក់មិនប្រាថ្នាចង់បានរបស់អ្នកណា ខ្ញុំតស៊ូជាមួយប្តីរយៈពេល ១៧ ឆ្នាំហើយ «អូនពុះពារជាមួយបងរហូត មិនថាក្តៅរងារ មានក្រ អូនក៏ជាអូន មិនដែលស្តាយទ្រព្យរបស់ទាំងនោះឡើយ អ្នកណាចង់បានក៏យកចុះ ខ្ញុំសុំត្រឹមតែសុខ តែនៅតែមិនសុខ ហេតុអីមិនឱ្យខ្ញុំសុខ ? ខ្ញុំសាងបាបពីជាតិមុនខ្លាំងណាស់មែនទេ ? ទេវតាមានភ្នែក លោកអាចកាត់យកជីវិតខ្ញុំពេលនេះបាន ខ្ញុំព្រមគ្រប់យ៉ាង តែខ្ញុំមិនព្រមឱ្យគេធ្វើបាបមនុស្សល្អម្នាក់នេះទេ តែលោកត្រូវទុកមនុស្សដែលមានតម្លៃសម្រាប់ ជាតិឱ្យរស់ដើម្បីផលប្រយោជន៍មនុស្សជាច្រើនទៀតវិញ ។

លោកប៊ុណ្ណាជាមនុស្សល្អណាស់ ទោះលោកជាកូនកំព្រាគ្មានឳពុកម្តាយថែទាំ តែលោកមិនដែលបំផ្លាញអ្នកណាទេ ។
ជាចុងក្រោយបងសូមអរគុណដល់អ្នកទាំងអស់ដែលបានផ្ញើសារគាំទ្រ ខលមកសួរសុខទុក្ខ ផ្តល់កម្លាំងចិត្ត ជាពិសេស បងប្អូនក្នុងសង្គមហ្វេសប៊ុកដែលនៅតែផ្តល់តម្លៃដល់គ្រួសារល្ងង់ខ្លៅមួយនេះ ព្រមទាំងជឿជាក់ឥតងាករេ ។

មកដល់ពេលនេះខ្ញុំកំពុងបារម្មណ៍ពីសុត្ថិភាពរបស់ខ្ញុំនិងកូនៗណាស់ ។ បងប្អូនដឹងទេពេលខ្ញុំកំពុងយំ ប្តីខ្ញុំនៅឃាត់ខ្លួន តែមានបុគ្គលមួយចំនួនតូចកំពុងរៀបចំជប់លៀង ។ អ្នករកសុីជាមួយខ្ញុំបើគិតថាខ្ញុំមិនល្អបងប្អូនអាចបញ្ឈប់បាន តែបើនៅតែជឿជាក់ខ្ញុំក៏សប្បាយចិត្ត ។ ប្រសិនបើលោកប៊ុណ្ណាមានបញ្ហា ឬ ប្រែប្រួលយ៉ាងណាខ្ញុំនឹងបង្ហោះប្រាប់គ្រប់គ្នាឱ្យបានដឹង ! ៕

ប្រភព៖ pmhotnews

  • អាន​សាររបស់ភរិយា​លោក សឹង ប៊ុណ្ណា ស្ទើ​តែ​ស្រក់​ទឹកភ្នែក已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:កំសាន្ត
Tags: