កញ្ញា ​ធី សុវណ្ណ​ថា ​​ចុះ​​សំណេះសំណាល​​​ពលរដ្ឋ​នៅ​ស្រុក​ជើង​ព្រៃ​

ខេត្តកំពង់ចាម​ ៖ កញ្ញា​​​ធី សុវណ្ណ​​ថា នាយិកា​​អង្គការ​​យុវ​ជន ​ដើម្បី​កិច្ចការ​សង្គម​ កាលពី​​រសៀល​ថ្ងៃ​ទី​១១ មិថុនា​ ​២០១៦ ​បាន​​បើក​វេទិកា​​សា​ធារ​ណៈ​​​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​ ក្នុង​ការ​អភិវឌ្ឍន៍​ភូមិ-​ឃុំ​ ។​ ពិធី​នេះ​ ប្រារ​ព្ធ​​ធ្វើ​​​នៅ​ក្នុង​បរិ​វេណ​ទី​អារាម​​វត្ត​ត្រពាំង​កក់ ​ក្នុងភូមិ​ពោធិ៍ ឃុំ​សំពង​ជៃ​ ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម​ ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​១០០០​នាក់ ​។

កញ្ញា​ធី សុវណ្ណ​ថា​ បាន​ប្រកាស​ទទួល​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ មក​អង្គការ​យុវជន​កិច្ចកា27006រ​សង្គម​រាល់​​បាតុភាព​អសកម្ម​ ក្នុង​សង្គម​​ផ្សេង​ដែល​បងប្អូន​រង​គ្រោះ​កន្លង​មក ​ដោយ​អង្គការ​មាន​មេធាវី​ជួយ​ការពារ​ផ្លូវច្បាប់ ​ដល់​បងប្អូន​ដោយ​មិន​យក​កម្រៃឡើយ​ ។​ ​អង្គ​ការ​ ក៏​បាន​សន្យា​ជួយ​ដោះស្រាយ​នូវ​ការ​ស្នើ​​សុំ​ផ្សេង​ៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។

ក្នុង​ឱកាស​នោះ ​​ក៏​មាន​ពលរដ្ឋ​ខ្លះ​គាំទ្រ​កញ្ញា ធី សុវណ្ណ​ថា ​លើ​ករណី​ប្តឹង​លោក​​កឹ​ម សុខា ​រហូត​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។