Euro ​យប់​នេះ មាន​៣​គូ​ប៉ះ​គ្នា​ដណ្ដើម​យក​៣​ពិន្ទុ?

ព្រឹត្តិការណ៍​ Euro 2016 ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ ដោយ​យប់​នេះ​មាន​៣​គូ​ដែល​ត្រូវ​ប្រកួត​គ្នា គឺ​អាល់បានី ប៉ះ​ស្វីស​វេលា​ម៉ោង​៨​យប់ ​ខណៈ​ដែល​វែល​ប៉ះ​ស្លូវ៉ាគី ​វេលា​ម៉ោង​១១​យប់ និង​អង់គ្លេស​ស្វាគមន៍​រុស្សី​វេលា​ម៉ោង​២​ទៀប​ភ្លឺ។

 

ប្រវត្តិ​ប៉ះ​គ្នា​ទាំង​៣​គូ

 

១. ​អាល់បានី ប៉ះ​ស្វីស

 

 Euro ​យប់​នេះ មាន​៣​គូ​ប៉ះ​គ្នា​ដណ្ដើម​យក​៣​ពិន្ទុ? ក្រុម​ស្វីស

 

អាល់បានី ​មិន​ដែល​មាន​ប្រវត្តិ​ឈ្នះ​ក្រុម​ស្វីស​ម្ដង​ណា​ទេ ដោយ​៦​ប្រកួត​កន្លង​មក​នេះ​ចាញ់​៥​ដង និង​ស្មើ​គ្នា​១ដង។ ក្រុម​ទាំង​ពីរ​នេះ​ប៉ះ​គ្នា​ចុង​ក្រោយ​បង្អស់​នៅ​ឆ្នាំ​២០១៣ ​ពេល​ជម្រុះ​ World Cup ​ដោយ​កាល​នោះ​អាល់បានី ចាញ់ ២-១ ។

 

២. វែល​ប៉ះ​ស្លូវ៉ាគី

 

Euro ​យប់​នេះ មាន​៣​គូ​ប៉ះ​គ្នា​ដណ្ដើម​យក​៣​ពិន្ទុ?ក្រុមជម្រើសជាតិវែល

 

វែល ​និង​ស្លូវ៉ាគី ​ប៉ះ​គ្នា​ទើប​តែ​បាន​២​ដង​ទេ ដោយ​២​ដង​នោះ​ឈ្នះ​ម្ដង​ម្នាក់ ពោល​គឺ​ឆ្នាំ​២០០៦ ​ស្លូវ៉ាគី​ឈ្នះ​វែល ​៥-១ ​ខណៈ​ដែល​ឆ្នាំ​២០០៧ ​វែល​យក​ឈ្នះ​ស្លូវ៉ាគី ​៥-២ ​វិញ។

 

៣. អង់គ្លេស​និង​រុស្ស៊ី

 

Euro ​យប់​នេះ មាន​៣​គូ​ប៉ះ​គ្នា​ដណ្ដើម​យក​៣​ពិន្ទុ?

ក្រុមជម្រើសជាតិអង់គ្លេស

 

អង់គ្លេស​និង​រុស្ស៊ី ​បើ​គិត​តែ​ប្រកួត​ផ្លូវការ​ទៅ​គឺ​ធ្លាប់​ប៉ះ​គ្នា​តែ​២​ដង​គត់ ដោយ​២​ដង​នោះ​ឈ្នះ​ម្ដង​ម្នាក់ ពោល​គឺ​អង់គ្លេស​ឈ្នះ​រុស្ស៊ី ៣-០ ​ខណៈ​ដែល​រុស្ស៊ី​ឈ្នះ​អង់គ្លេស​វិញ ២-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៧។

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ AFP