ត្រី​ជាប់​ក្នុង​ខ្លួន​ខ្ញែរ​សមុទ្រ​ដ៏​កម្រ ១ ក្នុង​ចំណោម ១ លាន​ករណី

ក្រុងស៊ីដនី: ខុសទំនង ត្រីបែរជាហែលចូលក្នុងខ្លួនខ្ញែរសមុទ្រទៅវិញ។ វាហាក់ដូចជារឿងកំប្លែង តែជឿ ឬមិនជឿ ត្រីមួយក្បាលនេះពិតជាបានហែលចូលក្នុងខ្ញែរសមុទ្រមែន។

ចូរក្រឡេកមើលរូបភាពមួយសន្លឹកនេះដើម្បីស្វែងរកភាពចម្លែកចំពោះអព្ភូតហេតុដ៏អស្ចារ្យនេះ។វាត្រូវបានថតដោយជាងថតរូបអូស្ដ្រាលី ធីម សាមែល ដែលបានបង្ហោះវាចូលអ៊ីនស្ដាក្រាមរបស់លោក។ លោក ធីម បានឃើញត្រីវង្វេងវង្វាន់ ខណៈជ្រមុជទឹកលេងជាមួយមិត្ដភក្ដិនៅ ប៊ីរ៉ុន បេ។

គ្មាននរណាដឹងច្បាស់ថា វាអាចហែលចូលក្នុងខ្លួនខ្ញែរសមុទ្របានយ៉ាងដូចម្ដេចទេ។

ប៉ុន្ដែ បើទោះបីជាត្រីនេះមិនអាចដោះខ្លួនចេញយ៉ាងណាក៏ដោយ ក៏វានៅតែអាចគ្រប់គ្រងចលនា និងទិសដៅនៃការហែលលើខ្ញែរសមុទ្រដ៏កម្សត់នោះដែរ។ដោយអារម្មណ៍ភ្ញាក់ផ្អើល និងមិនដឹងពីមូលហេតុច្បាស់លាស់ លោក ធីម បានប្រាប់ថា លោកមិនធ្លាប់បានឃើញអ្វីចម្លែកដូចនេះទេ ក្នុងរយៈពេល ៥ ឆ្នាំជាជាងថតរូប៕

ប្រភព៖ whatsupkhmer

  • ត្រី​ជាប់​ក្នុង​ខ្លួន​ខ្ញែរ​សមុទ្រ​ដ៏​កម្រ ១ ក្នុង​ចំណោម ១ លាន​ករណី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:ជីវិតនិងសង្គម
Tags: