ស្រវឹង​ដឹក​ស្រី​ស្នេហ៍ បុក​ទម្លាយ​ចូល​ក្នុង​ការិយាល័យ ក្រុមហ៊ុន​បេតុង BST ពេញទំហឹង​លាន់​ដូច​រន្ទះ

ស្រវឹង​ដឹក​ស្រី​ស្នេហ៍ បុក​ទម្លាយ​ចូល​ក្នុង​ការិយាល័យ ក្រុមហ៊ុន​បេតុង BST ពេញទំហឹង​លាន់​ដូច​រន្ទះ



ភ្នំពេញ ​៖ ​បុរស​ម្នាក់ ​ស្រវឹង​ស្រា​បើក​រថយន្ត​ដឹក​ស្រី​ស្នេហ៍ បុក​ចូល​ក្នុង​ការិយាល័យ ​ក្រុមហ៊ុន​បេតុង BST ពេញទំហឹង​លាន់​ដូច​រន្ទះ សំណាងល្អ គ្មាន​អ្នក​រង​របួស។

គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក Toyota Prado ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-9678 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង និង​រួម​ដំណើរ​ដោយ​ស្រី​ស្នេហ៍​ម្នាក់​ ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ​រួច​ក៏​បាន​បុក​ទម្លាយ ចូល​ក្នុង​ការិយាល័យ របស់​ក្រុមហ៊ុន​បេតុង BST ពេញទំហឹង​លាន់​ដូច​រន្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទាំង​កណ្តាល​យប់ ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​បុគ្គលិក ​ឬ ​កម្មករ​រង​របួស​ឡើយ។

ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​នោះ​ បង្ក​ឲ្យ​ស្នាក់​ការ​ក្រុមហ៊ុន រង​ការខូចខាត សម្ភារៈ​ការិយាល័យ​ជាច្រើន។

ប្រភព​ដដែល​បន្ត​ថា​ ក្រោយពី​គ្រោះថ្នាក់​ ​អ្នកបើកបរ​ ដឹងខ្លួន​ឯង​ខុស សុំ​ធ្វើ​ការ​ចរចា​ផ្តល់​សំណង​ទៅ ភាគី ក្រុមហ៊ុន ដើម្បី​បញ្ចប់​រឿង ព្រោះ​មិន​ចង់​វែងឆ្ងាយ៕

ស្រវឹង​ដឹក​ស្រី​ស្នេហ៍ បុក​ទម្លាយ​ចូល​ក្នុង​ការិយាល័យ ក្រុមហ៊ុន​បេតុង BST ពេញទំហឹង​លាន់​ដូច​រន្ទះ ស្រវឹង​ដឹក​ស្រី​ស្នេហ៍ បុក​ទម្លាយ​ចូល​ក្នុង​ការិយាល័យ ក្រុមហ៊ុន​បេតុង BST ពេញទំហឹង​លាន់​ដូច​រន្ទះ ស្រវឹង​ដឹក​ស្រី​ស្នេហ៍ បុក​ទម្លាយ​ចូល​ក្នុង​ការិយាល័យ ក្រុមហ៊ុន​បេតុង BST ពេញទំហឹង​លាន់​ដូច​រន្ទះ ស្រវឹង​ដឹក​ស្រី​ស្នេហ៍ បុក​ទម្លាយ​ចូល​ក្នុង​ការិយាល័យ ក្រុមហ៊ុន​បេតុង BST ពេញទំហឹង​លាន់​ដូច​រន្ទះ