លោក សុក ផេង​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមការងារ ចុះ​ជួយ​ខេត្ត​កំពង់ធំ ចុះ​ពិនិត្យ​ដីធ្លី​បញ្ហា​ដី​តំបន់​៣​​

កំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ លោក សុក ផេង រដ្ឋលេខាធិការ​ទីស្តីការគណៈ​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមការងារ ចុះ​ជួយ​ខេត្ត​កំពង់ធំ និង​លោក យិន ងួន​កូ​នេ​នី​ន អនុរដ្ឋលេ​ខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​ដំណើរ​ដោយ​អភិបាលរង​ស្រុក​សន្ទុក ប្រធាន​ការិយា​ល័យ​កសិក​ម្ម​ស្រុក​សន្ទុក បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដីធ្លី នៅ​តំបន់​៣ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ព្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។

នាឱកាស​នោះដែរ​លោក សុក ផេង​បាន​ជួបជុំ សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​៣ ដើម្បី​សិក្សា​ពី​ស្ថានភាព ដែល​​ក្រុមហ៊ុន​មួយ​មាន​ដី​នៅ​តំបន់៣ចំនួន៧៧៧ហិកតា បាន​ចុះទៅ​ដាក់​គ្រឿងចក្រ​ជីក​ប្រឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ​បាន​រៀប​រាប់​ថា គ្រឿងចក្រ​ក្រុមហ៊ុន​មួយ​នេះ បាន​ប៉ុនប៉ង​ឈូស​ឆាយ​រំលោភ​យក​ដី​រាស្ត្រ​នៅ​ពេល​សព្វថ្ងៃនេះ នៅ​តំបន់​៣ ក្នុង​ភូមិ​សាស្ត្រ ឃុំ​ព្នៅ ស្រុក​សន្ទុក ហេតុ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​តវ៉ា​។ ក្នុង​ករណីនេះ​លោក សុក ផេង​ក៏បាន​បញ្ជាក់​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា ការ​ចុះ​មកនេះ គឺ​មិនទាន់​មាន​សេចក្តីសម្រេច​ណាមួយ​ទេ គឺ​គ្រាន់តែ​ចុះ​មក​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​តែប៉ុណ្ណោះ ដើម្បី​ដឹង​ច្បាស់​ថា ការ​ឈូស​ឆាយ​នេះ​វា​ប៉ះពាល់​ដល់​ដី​របស់​ប្រជាពលរដ្ឋ​កម្រិត​ណា​នោះ ដោយ​ការពិនិត្យ​ឃើញ​ជាក់ស្តែង គឺ​ក្រុមហ៊ុន​ពុំ​ទាន់​បាន​ជីក​ប៉ះពាល់​ដល់​ដី​របស់​ប្រជាពលរដ្ឋ​ទេ គឺ​គ្រាន់តែ​ពួកគាត់​មានការ​ព្រួយបារម្ភ​ពី​ក្រុមហ៊ុន ដែល​បាន​បោះ​បង្គោល​ជីក​យក​ប្រឡាយ​តែប៉ុណ្ណោះ​។

ជាការ​ឆ្លើយតប​លោក សុក ផេង​បាន​ទទួលយក​នូវ​សំណូមពរ ទៅ​ធ្វើ​ការសិក្សា​ ដើម្បី​ធ្វើការ​ដោះ​ស្រាយ​ជា​បន្ត ដោយ​យោង​តាម​ស​.​ជ​.​ណ​១០៤៤​នេះ គឺ​សម្រាប់​ឲ្យ​ទៅ​តែ​ប្រជាជន​អាស្រ័យ​ផល​ទេ​គឺ​គ្មាន​ក្រុមហ៊ុន​ណាមួយ​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​ក្នុង​តំបន់​៣ នេះ​ឡើយ៕