អស់​តែ ៥០០៛ អាច​ព្យាបាល​ជំងឺ​ផ្តាសាយ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​

អស់​តែ ៥០០៛ អាច​ព្យាបាល​ជំងឺ​ផ្តាសាយ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​


អស់​តែ ៥០០៛ អាច​ព្យាបាល​ជំងឺ​ផ្តាសាយ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​

​បងប្អូន​ប្រហែលជា​មិន​ជឿ​នោះទេ នៅពេល​យើង​ប្រាប់ថា ចំណាយ​លុយ​ត្រឹមតែ ៥០០៛ ក៏​អាច​ព្យាបាល ជំងឺ​ផ្តាសាយ​បាន​នោះ ពីព្រោះថា សូម្បី​តែ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ធម្មតា មួយ​បន្ទះ​ក៏​មាន​តម្លៃ ២៥០០៛ ដែរ​។ អឺចឹង បើ​មិន​ជឿ បងប្អូន អាច​សាកល្បង​តាម​យើង​បាន​។​

​តើ ៥០០៛ នោះ យក​ទៅ​ធ្វើ​អី ទើប​ជា​? ចម្លើយ គឺ​ទៅ​ទិញ​ខ្ទឹម​!

​ខ្ទឹម តែមួយ​មុខ អាច​ព្យាបាល​រោគសញ្ញា ជំងឺ​ផ្តាសាយ​បាន​យ៉ាង​លឿន ជាពិសេស គឺ​ការ​ហៀរ​សំបោរ​តែម្តង​។ វិធី​ប្រើ​គឺ​ងាយ​បំផុត បងប្អូន​គ្រាន់តែ​យក​ខ្ទឹម​បី​បួន​កំពឹស បកសំបក​ចេញ រួច​យកមក​ហិត​។ បន្ថែម​ពីលើ​នេះ ដើម្បី​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ បងប្អូន​អាច​កិន​វាឲ្យ​ម៉ត់ ដើម្បី​ច្របាច់​យក​ទឹក  រួច​យក​ក្រណាត់​ស្អាត មក​ជ្រលក់ ដើម្បី​ជូត​ក្នុង​រន្ធ​ច្រមុះ​។​

​វា​ប្រហែលជា​មាន​ក្លិន​ឆួល​ខ្លាំង ប៉ុន្តែ បងប្អូន សូម​ទ្រាំ​បន្តិច​ទៅ (​មិន​អាច​ធ្វើ​បែប​នេះ ចំពោះ​ក្មេងៗ​នោះទេ​)​។​

​យ៉ាងណាមិញ បងប្អូន​អាច​ចម្អិន​ម្ហូប ដោយ​ប្រើ​ខ្ទឹម​ឲ្យបាន​ច្រើន​បន្តិច ពេល​បងប្អូន​ផ្តាសាយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • អស់​តែ ៥០០៛ អាច​ព្យាបាល​ជំងឺ​ផ្តាសាយ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:ជំងឺទូទៅ