ឈឺ​កជើង ៖ ដំណោះស្រាយ និង​វិធី​ការពារ​

ឈឺ​កជើង ៖ ដំណោះស្រាយ និង​វិធី​ការពារ​


ឈឺ​កជើង ៖ ដំណោះស្រាយ និង​វិធី​ការពារ​

​វិធី​ព្យាបាល​ការឈឺ​កជើង គឺ​អាស្រ័យ​ទៅលើ​មូលហេតុ ថា​តើ​វា​បណ្តាល​កម​ពីអ្វី​? មក​ពី​ការ​ស្រាំ ការដើរ​ច្រើនពេក ការ​បាក់ឆ្អឹង ឬក៏​ជំងឺ​ផ្សេងទៀត​។​

​ជាធម្មតា ការឈឺ​កជើង ទាមទារ​ការ​សម្រាក និង​មិនឲ្យ​ធ្វើ​ចលនា​ជើង​ច្រើនឡើយ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ រហូត​ដល់​ពីរ​បី​អាទិត្យ​។ ជាមួយគ្នា​នេះ​ផង​ដែរ គ្រូពេទ្យ​តែងតែ​អ​ប កជើង​របស់​អ្នក​ផងដែរ ដើម្បី​ឲ្យ​អ្នក អាច​ដើរ​បាន​តិចតួច​។​

​ពេល​គេង អ្នក​គួរតែ​កល់​ជើង ឲ្យបាន​ខ្ពស់​បន្តិច ដើម្បី​ការពា​រការ​ហើម​។ អ្នក​ក៏​អាច​ស្អំ​ទឹក ដើម្បី​បន្ថយ​ការ​ឈឺ​ចុកចាប់ និង​ការ​ហើម​។​

​អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​មួយចំនួន ដើម្បី​បំបាត់​ការឈឺចាប់ និង​ហើម ដូចជា ibuprofen ព្រមទាំង​ថ្នាំលាប​ផងដែរ​។​ ​ក្នុង​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ វា​អាច​ទាមទារ​ការវះកាត់​។​

​វិធី​បង្ការ​
-​    ​កម្តៅ​សាច់ដុំ មុន​ពេល​ហាត់ប្រាណ​
-​    ​ពាក់​ស្បែកជើង​ឲ្យបាន​ត្រឹមត្រូវ​
-​    ​កុំ​ពាក់​ស្បែកជើង​កែង​ខ្ពស់​ពេក (​សម្រាប់​ស្ត្រី​)
-​    ​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។