វិធីកំពូល៣យ៉ាងព្យាបាលជំងឺហឺតឱ្យ ជាសះស្បើយបានដោយធម្មជាតិ

ជំងឺហឺត គឺជាជំងឺម្យ៉ាងដែលមានខ្យល់នៅក្នុងសួត បង្កឱ្យអ្នកដែលមានជំងឺហឺតនេះពិបាកនឹងដកដង្ហើម និងដង្ហក់។ បញ្ហាទាំងនេះ គឺអាចបណ្តាលមកពី ការជក់បារី ថ្នាំញៀន ធូលីដី និងខ្យល់ពុល។

ដូច្នេះថ្ងៃនេះ យើងសូមផ្តល់ជូនលោកអ្នកនូវវិធីងាយៗ ដ៏មានប្រសិទ្ធិភាព មួយចំនួនដូចខាងក្រោមដែលអាចជួយអោយព្យាបាល ជំងឺហឺតឱ្យជាសះស្បើយ បានដោយធម្មជាតិ។

វិធីទី១៖ សូមយកគ្រាប់ធញ្ញជាតិ fenugreek ២ សា្លបព្រាបាយ ដាក់ចូលក្នុងទឹក ១លីត្រដាក់ដាំ រយៈពេល ៣០នាទី រួចត្រងយកទឹកទុក។ បន្ទាប់មក យកខ្ញីកិនឱ្យម៉ដ្ឋ យកខ្ញីម៉ដ្ឋ ២ស្រាបព្រាកាហ្វេ ដាក់ក្នុងកន្រ្តង សង្កត់យកទឹក រួចយកទឹកខ្ញី លាយមួយជានឹងទឹក ដែលបានដំាទុកខាងលើ និងបន្ងែមទឹកឃ្មុំសុទ្ធ ១ស្លាបកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹកទឹកនេះឱ្យបាន ១កែវ ជារៀងរាល់ព្រឹក។

វិធីទី២៖ សូមយកម្ស៉ៅផ្លែស្ពឺ (Indian gooseberry powder) ២ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ទទួលទាន នៅពេលព្រឹក ជាការស្រេច។

វិធីទី៣៖ សូមយកទឹកឃ្មុំ ដាក់ទៅក្នុងកូនចានគោម ១ រួចវានៅក្រោមរន្ធច្រមុះរបស់លោកអ្នកស្រូបដកដង្ហើមចេញចូលមួយៗ នឹងជួយសម្អាតខ្យល់ដង្ហើមនៅខាងក្នុងឱ្យបានស្អាតនិងជួយឱ្យលោកអ្នកដកដង្ហើមបានស្រួល៕

ប្រភព៖ iknow

  • វិធីកំពូល៣យ៉ាងព្យាបាលជំងឺហឺតឱ្យ ជាសះស្បើយបានដោយធម្មជាតិ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: