ឱអស់លោកតៃកុងស្ទាវអើយ ​ជីវិត​២ត្រូវបាត់បង់

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ថិត​​តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​​៤ ត្រង់​ចំណុច​ភូមិ​ថ្នល់​បំបែក សង្កាត់​ចោម​ចៅ កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​១១ មិថុនា ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​រវាង​រថយន្ត​២​គ្រឿង​បុក​គ្នា រួច​បន្ត​បុក​ម៉ូតូ​១​គ្រឿង​​​​​មាន​​នារី​២​នាក់​ជា​បងប្អូនបង្កើត​កំពុង​ជិះ​ម៉ូតូ​នោះ​ បណ្តាល​ឱ្យ​​​ស្លាប់​ភ្លាម​ៗ​​នៅ​នឹង​​កន្លែង ។

ក្នុង​ចំណោម​នារី​រង​គ្រោះ​​ដែល​ស្លាប់​ទាំង​២​នាក់ ត្រូវ​គេ​ស្គាល់​ម្នាក់​ឈ្មោះ​អន ពិដោ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ត្រពាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​តៃកុង​ឈ្មោះ​អឿ​ន និ​ន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​​ក្នុង​​ខេត្តកំពង់ស្ពឺ និង​ព្រូ​ម្នាក់​ទៀត​ឈ្មោះ​ង៉ែត អាយុ​២៣​ឆ្នាំ ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​​ទាំង​២ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហ្វ៊ុ​យ​ហ្ស៊ូ ពាក់​ស្លាក​លេខ​3A-6503 បាន​បើក​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿងទៀត​ ​ម៉ាក​ព្រូស ខណៈនោះ​រថយន្ត​ហ្វ៊ុ​យ​ហ្ស៊ូ​​ ក៏​បានជ្រុល​ទៅ​​បុក​ម៉ូតូ​នារី​ទាំង​២​នាក់​ កំពុង​ជិះ​ស្រប​ទិស​គ្នា​​បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​​តែ​ម្តង ។