ជា​ស្នាដៃ​​មួយ ! បង្ក្រាប​យ៉ាម៉ាជាង១ពាន់គ្រាប់ និង​ម៉ា​ទឹកកក៤៨​​កញ្ចប់

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ​នៅ​ថ្ងៃ​ទី​១១ ​មិថុនា ​២០១៦ ​កម្លាំង​កង​​អាវុធហត្ថ​ខេត្ត បាន​​បញ្ជូន​​ជនសង្ស័យ​ជា​​មេ​ក្លោ​​ង​ជួញដូរ​​គ្រឿង​ញៀន​ម្នាក់ និងបក្ស​ពួក​​៣​នាក់​ទៅ​តុលាការ ។ ​

គួរបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​៩ ​មិថុនា ​២០១៦ ​កម្លាំង​​​បាន​ធ្វើការចុះ​​បង្ក្រាប​ករ​ណី​ជួញដូរ​គ្រឿងញៀន​​មួយ ស្ថិតនៅ​ចំណុច​ភូមិ​៤ សង្កាត់​​ដងទង់ ក្រុង​ខេមរភូមិន្ទ​ ។ ​ក្នុង​ប្រតិបត្តិការ​នោះ​ ត្រូវកម្លាំង​​​ឃាត់​បាន​​ជន​សង្ស័យ​៤​នាក់ ​​១​-ឈ្មោះ​ដា​រ៉ូ ហៅ​ម៉ា​ប់ អាយុ​៤០​ឆ្នាំ (ជា​មេ​ក្លោ​ង​) ​២​-ឈ្មោះសេង ហួរ អាយុ​១៧​ឆ្នាំ ​​៣​-ឈ្មោះ​ឈឿ​ន ថា អាយុ​២៩​ឆ្នាំ និង​​​៤​-ឈ្មោះ​ធាក់ ទុក អាយុ​២៤​ឆ្នាំ ។

ក្នុងនោះត្រូវ​កម្លាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក​) ៤៨​កញ្ចប់, យ៉ា​ម៉ា​(WY) ១០៣៨​គ្រាប់, អាវុធ​ខ្លី​ម៉ាក​K59មួយ​ដើម, គ្រាប់​១៤​គ្រាប់ សំបក​អូ​ប័​រ (​ហៅ​មាន់ចែ​)១​គ្រឿង, ម៉ាស៊ីន​១២​សេស​១​គ្រឿង, ទូរស័ព្ទ​ដៃ​៥​គ្រឿង គ្រឿង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២ ម៉ូតូ​១​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​ជា​ច្រើន​ទៀត​។