ស្ត្រី​ចាស់​​បំផុត​​នៅ​​​ទ្វីប​អាស៊ី ​ប្រារព្ធ​ខួប​ ​១២៣​ឆ្នាំ​

​​​ស្ត្រី​​​ជនជាតិ​វៀតណាម​​​​​​ម្នាក់​​ឈ្មោះ​ Nguyen Thi Tru ​រស់​នៅ​ទីក្រុង​ហូជីមិញ​ ​ទើប​​ប្រារព្ធ​ខួប​កំណើត​​​​វ័យ​ ១២៣​ឆ្នាំ ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

ស្ត្រី​ចាស់​​បំផុត​​នៅ​​​ទ្វីប​អាស៊ី ​ប្រារព្ធ​ខួប​ ​១២៣​ឆ្នាំ​

 

លោក​យាយ​ Tru ​​បាន​ទទួល​​លិខិត​​បញ្ជាក់​ទទួល​​ស្គាល់​​​​​​​អាយុ​​​​ដ៏​ចំណាស់​របស់​គាត់​ជាច្រើន​ ដូច​ជា​​កំណត់​​ត្រា​​​ Vietnam Book of Records, Asia Book of Records , World Records Union – Worldkings ក្នុង​ប្រទេស​ឥណ្ឌា​ និង​សមាគម World Records Association ​​របស់​ហុងកុង​ កាល​ពី​ឆ្នាំ ២០១៥។

 

បើ​យោង​​​ទៅ​តាម​​គ្រួសារ​​​​ លោក​យាយ​ Tru កើត​នៅ​​ថ្ងៃ​ទី ៤ ខែ​​ឧសភា ​ឆ្នាំ​ ១៨៩៣ ក្នុង​សង្កាត់ Can Giuoc District ភាគ​ខាង​​ត្បូង​​ខេត្ត​​ឡុងអាន។ ​ទោះ​ជា​មាន​ភាព​​ភ្លេច​ភ្លាំង​ ​​ពិបាក​ស្ដាប់ ​​និង​​មិន​អាច​​កម្រើក​ជុំវិញ​បាន ​តែ​​លោក​យាយ​​​ចូល​ចិត្ត​ញញឹម​ ​ពេល​​គេ​និយាយ​ទៅ​កាន់​គាត់។

 

លោកយាយ​​មាន​​កូន​ ១១​នាក់ ​ប្រុស​ ៣នាក់ ស្រី​៨​នាក់ ​តែ​​នៅ​រស់​​ ២នាក់ប៉ុណ្ណោះ​​អាយុ​ជាង ៨០​ឆ្នាំ​ហើយ។ សព្វ​ថ្ងៃ​​​លោក​យាយ​​រស់​នៅ​ជា​មួយ​​កូន​ប្រសា​ស្រី​​វ័យ ៧៧​ឆ្នាំ។ ​ទោះ​​​​បី​ជា​មាន​លិខិត​បញ្ជាក់​​​កំណត់​ត្រា​​​ទទួល​ស្គាល់​ពី​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​យ៉ាង​​ច្រើន​ក៏ដោយ ​​តែ​​ Guinness World Records មិន​ទាន់​ទទួល​ស្គាល់​នៅ​ឡើយ​ទេ៕

 

ស្ត្រី​ចាស់​​បំផុត​​នៅ​​​ទ្វីប​អាស៊ី ​ប្រារព្ធ​ខួប​ ​១២៣​ឆ្នាំ​

 

ស្ត្រី​ចាស់​​បំផុត​​នៅ​​​ទ្វីប​អាស៊ី ​ប្រារព្ធ​ខួប​ ​១២៣​ឆ្នាំ​

 

ស្ត្រី​ចាស់​​បំផុត​​នៅ​​​ទ្វីប​អាស៊ី ​ប្រារព្ធ​ខួប​ ​១២៣​ឆ្នាំ​

 

 

ចុចអាន៖ ​​អណ្ដើក​​​យក្ស​ចាស់​បំផុត​​​ជិត​២០០​ឆ្នាំ បាន​ងូត​​ទឹក​​​​ជា​លើក​ដំបូង

ចុចអាន៖ គូ​ស្នេហ៍ចាស់​ជាងគេ​លើ​លោក ​ធ្វើ​​ខួបកំណើត​រួមគ្នា

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ worldrecordassociation , vietnamnet