ញាក់សាច់យ៉ាងណា! បើ​​ឃើញ​​​តម្រង់​មក​​ចំ​ចឹង​

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ហេតុការណ៍ថ្នាក់ចរាចរណ៍​មួយគួរ​ឱ្យរន្ធត់​ បន្ទាប់ពី​រថយន្ត​ធុនធំ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​មួយគ្រឿង ត្រូវ​តៃ​កុង​បង្ខំចិត្ត​ទាញ​ចង្កូតមក​ស្តាំ​​ទៅបុក​បង្គោលភ្លើង​មួយដើម​ បណ្តាលឱ្យបាក់​​ និង​ខ្ទេចខ្ទី​សម្ភារ​នៅ​ក្បែរនោះ​ ខណៈ​​ពេល​បើក​​ចុះពីលើ​ស្ពាន​គីហ្ស៊ុណា ហើយ​ត្រូវ​ចាប់​ហ្វ្រាំង​​​រថយន្ត​មិន​​ស៊ី ។

ហេតុការណ៍នេះ​ កើត​ឡើង​កាលពីវេលាម៉ោង​០១ និង​២៥នាទីរសៀល​ថ្ងៃទី​១១ មិថុនា ២០១៦ ស្ថិតនៅចំណុច​ក្បាល​ស្ពាន​គីហ្ស៊ុ​ណា​​​ត្រើយ​ខាង​លិច ​ក្នុងភូមិ​ទី៣ សង្កាត់​វាលវង់ ក្រុងកំពង់ចាម ។

អ្នកបើក​បរ​ត្រូវបានឃាត់ខ្លួន​ឈ្មោះ​លាង ពន្លក អាយុ២២​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​អណ្តូងត្រាំង ឃុំស្រម៉ ស្រុក​ជើង​ព្រៃ​ ។ បើ​តាម​ការអះអាង​ពីប្រជាពលរដ្ឋ​​ថា នេះ​សំណាងហើយ ដែល​រថយន្តធំនេះ​បាន​បង្គោលភ្លើង​បាំងពីមុខ​ កុំអីមនុស្ស​៦-៧នាក់ ប្រាកដ​ជា​គ្រោះថ្នាក់​ដល់ជីវិត​ជាក់ជាមិនខាន ។

ប្រភព ៖

គួររំលឹកដែរថា បុរសម្នាក់ស្រវឹងស្រាជោកជាំ​ រួមដំណើរជាមួយស្រីស្នេហ៍ ដ៏ស្រស់ស្អាតម្នាក់​ បាន តែសំណាងល្អ ក្នុងហេតុការណ៍នេះ មិនមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចខាតរថយន្ត និងសម្ភារៈក្នុងការិយាល័យយតែប៉ុណ្ណោះ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៦​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿងម៉ាក Toyota Prado ពាក់ស្លាកលេខភ្នំពេញ 2T-9678​ បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង និងរួមដំណើរដោយស្រីស្នេហ៍ម្នាក់ផងនោះ​ បើកក្នុងល្បឿនយ៉ាងលឿនដូចហោះ បានបុកចូលក្នុងការិយាល័យ របស់ក្រុមហ៊ុនបេតុង BST ពេញទំហឹងលាន់ដូចរន្ទះ។

សេចក្តីរាយការណ៍បញ្ជាក់ទៀថា ក្រោយពេលកើតហេតុភាគីខាងរថយន្ដ​ សុំធ្វើការចរចារផ្តល់សំណងដើម្បីបញ្ចប់រឿង​ ព្រោះមិនចង់វែងឆ្ងាយ៕

ទន្ទឹមនឹងនោះផងដែរ យប់មិញនេះ បាក់អស់១៥ផ្ទាំង​ បណ្ដាលឱ្យរថយន្ដបែកធុងទឹក​ និងខ្ទេចផ្នែកខាងមុខ ព្យាយាមបើករត់ដល់ផ្សារបឹងកែងកង សម្រេចទុករថយន្ដ ចោលរត់គេចខ្លួនបាត់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ឈានចូលថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ ស្ថិតតាមបណ្ដោយមហាវិថី ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកែងកង​២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ ព័ត៌មានពីកន្លែងបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្ដស៊េរីមួយនេះ ពាក់ស្លាកលេខភ្នំពេញ 2AA-8777 បើកបរដោយបុរសម្នាក់ជាជនជាតិ លុះដល់ចំណុចកើតហេតុ បានបុក​របាំងដែកពុះចែកទ្រូងផ្លូវបាក់អស់១៥ផ្ទាំង ពេញទំហឹង​បណ្ដាលឱ្យ រថយន្ដបែកធុងទឹក​ ក្រោយមកបានបើករត់ដល់ផ្សារបឹងកែងកង​ ទើបទុករថយន្ដចោល រត់គេចខ្លួនបាត់​។

រថយន្ដបង្កត្រូវបានសមត្ថកិច្ច​ ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាក់សាច់យ៉ាងណា! បើ​​ឃើញ​​​តម្រង់​មក​​ចំ​ចឹង​

ញាក់សាច់យ៉ាងណា! បើ​​ឃើញ​​​តម្រង់​មក​​ចំ​ចឹង​

ញាក់សាច់យ៉ាងណា! បើ​​ឃើញ​​​តម្រង់​មក​​ចំ​ចឹង​

ញាក់សាច់យ៉ាងណា! បើ​​ឃើញ​​​តម្រង់​មក​​ចំ​ចឹង​

ញាក់សាច់យ៉ាងណា! បើ​​ឃើញ​​​តម្រង់​មក​​ចំ​ចឹង​

ញាក់សាច់យ៉ាងណា! បើ​​ឃើញ​​​តម្រង់​មក​​ចំ​ចឹង​

ញាក់សាច់យ៉ាងណា! បើ​​ឃើញ​​​តម្រង់​មក​​ចំ​ចឹង​

ញាក់សាច់យ៉ាងណា! បើ​​ឃើញ​​​តម្រង់​មក​​ចំ​ចឹង​

ញាក់សាច់យ៉ាងណា! បើ​​ឃើញ​​​តម្រង់​មក​​ចំ​ចឹង​