មន្ត្រី​ក្រសួង​ធម្មការ ចេញមុខ​បិទបាំង​អំពើពុករលួយ​របស់លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ត្បូងឃ្មុំ​

​ថ្មីៗ​នេះ​មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូងឃ្មុំ ជាច្រើន​នាក់​បាន​លាតត្រដាង​យ៉ាងច្បាស់​ពី​រឿងអាស្រូវ​របស់លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូងឃ្មុំ ដែល​ធ្វើ​អ្វីៗ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ បន្ទាប់ពី​រឿងអាស្រូវ​នេះ​ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ​រួចមក​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ បាន​បញ្ជា​ឲ្យ​លោក សេង សុ​មុនី រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​មន្ត្រី​មួយចំនួនទៀត​ទៅ​ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​នោះ​។ ក៏ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​អស់សំណើច គឺ​លោក សេង សុ​មុនី ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​លោក ហាក់ ហុន បានចេញ​មុខ​ជួញ​បិទបាំង​រឿងអាស្រូវ​របស់លោក ហាក់ ហុន ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។

​លោក សេង សុ​មុនី បាន​អះអាង​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ច្រានចោល​ការចោទប្រកាន់​ទៅលើ​ការដឹកនាំ​របស់លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង ដែល​ទង្វើ​របស់​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​រូបនេះ ធ្វើ​ឲ្យ​មន្ត្រីរាជការ​មន្ទីរ​ធម្ម​ការ​ខេត្ត​ត្បូងឃ្មុំ រិះគន់​យ៉ាងខ្លាំង​។ ដោយហេតុថា រឿងអាស្រូវ​ពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​គ្រប់​រូបភាព​របស់​លោក ហាក់ ហុន ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ​រួចមកហើយ ដូច្នេះ​លោក សេង សុ​មុនី មិនអាច​បិទបាំង​ការពិត​បានទេ​។ ទន្ទឹមនឹងនេះ​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ជាបន្ទាន់ ព្រោះ​មន្ត្រី​រូបនេះ​កំពុង​ជួយ​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។

ថ្មីៗ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​ដល់​ឆ្អឹង​ថ្លើម​ប្រ​ម៉ាត់​របស់លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​មន្ត្រី​ក្នុង​មន្ទីរ​នេះ​លាតត្រដាង​ជា​បន្តបន្ទាប់ ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ ចាត់វិធានការ​តាមច្បាប់​ទៅលើ​មន្ត្រី​ពុករលួយ​។ ការដែល​លោក ហាក់ ហុន ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ គឺ​ដោយសារ​អាង​លោកស្រី កែវ សុធា​រី មន្ត្រីជាន់ខ្ពស់​ក្រសួង​ធម្មការ ជា​ខ្នងបង្អែក​រឹងមាំ​របស់ខ្លួន ហើយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។ ទទួលបាន​សេចក្ដីរាយការណ៍​ពី​មន្ត្រីរាជការ​មន្ទីរ​ធម្ម​ការ​ខេត្ត​ត្បូងឃ្មុំ ទើប​លោក ហ៊ឹម ឆែម ចាត់តាំង​ឲ្យ​លោក សេង សុ​មុនី ទៅ​ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​របស់លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​ទីបំផុត​លោក សេង សុ​មុនី បែរជា​ខំប្រឹង​ជួយ​បិទបាំង​អំពើពុករលួយ​របស់លោក ហាក់ ហុន ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​៕

H-chhem-1លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា  d-hak-hon-500x375លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ