អគ្គស្នងការ​នគរបាល​ជាតិ បិទ​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​បច្ចេកទេស​ប្រយុទ្ធ​ប្រឆាំង​អគ្គិភ័យ​និង​សង្គ្រោះ​

អគ្គស្នងការ​នគរបាល​ជាតិ បិទ​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​បច្ចេកទេស​ប្រយុទ្ធ​ប្រឆាំង​អគ្គិភ័យ​និង​សង្គ្រោះ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោកនាយ​ឧត្ដមសេនីយ៍ សួស អង្គា​រ៍ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ​បាន​អញ្ជើញ​ធ្វើជា​អធិបតី​ នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​បច្ចេកទេស​ប្រយុទ្ធ​ប្រឆាំង​អគ្គិភ័យ​ និង​សង្គ្រោះ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

នា​ឱកាស​នោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សួស អង្គារ៍ បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​មាន​រយៈពេល​៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​ដោយ​បាន​សិក្សា​លើ​មេរៀន​ចំនួន​១៥​និង​ធ្វើ​លំ​ហាត់​ជាក់​ស្តែង​នៅ​ស្ថានីយ​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​(​ទួលស្លែង​)​។ វគ្គ​សិក្សា​នេះ​គឺ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​អនុវត្ត​តាម​ការ​គ្រោងទុក​ ដែល​ធ្វើ​ឲ្យ​វគ្គ​នេះ​ទទួល​បាន​ជោគជ័យ​។

លោក​បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការ​បង្កើត​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​នេះ​ថា គឺ​នៅ​ថ្ងៃទី​១​និង​ថ្ងៃទី​២​ខែកក្កដា ឆ្នាំ​២០១៥​ភាគី​បារាំង​បាន​អញ្ជើញ​ប្រតិភូ​កម្ពុជា​ ទៅ​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍​ ស្តីពី​ប្រយុទ្ធ​ប្រឆាំង​អគ្គិភ័យ​ និង​សង្គ្រោះ​នៅ​ទីក្រុង​ហាណូយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ ប្រតិភូ​បាន​ពិភាក្សា​ជាមួយ​លោក​វរសេនីយ៍ឯក Bruno Ulliac និង​លោក Piernie Guition បាន​យល់ព្រម​លើ​ការ​ស្នើសុំ​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​អគ្គិភ័យ​កម្ពុជា ​ហើយ​បាន​ពាំ​នាំ​នូវ​ការ​ស្នើសុំ​នេះ​ជូន​ទៅ​រដ្ឋាភិបាល​បារាំង​ដើម្បី​សុំ​ធ្វើការ​បណ្ដុះបណ្ដាល​និង​រក​ពេលវេលា​សមស្រប​ណាមួយ​មក​កម្ពុជា ដូច្នេះ​ហើយ​បាន​វគ្គ​បណ្ដុះបណ្ដាល​បាន​ចាប់ផ្តើម​និង​បិទ​វគ្គ​នៅ​ពេលនេះ។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សួស អង្គារ៍បា​ន​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គោលបំណង​គឺ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​របស់​យើង​ម្នាក់ៗ​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ធំៗ​ដូចជា​រៀបចំ​ធ្វើ​ផែនការ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ប្រយុទ្ធប្រឆាំង​អគ្គិភ័យ ​និង​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា និង​សិក្សា​ស្រាវជ្រាវ​រក​មូលហេតុ​ឆេះ​ ដើម្បី​វិនិច្ឆ័យ​ឲ្យ​មាន​តម្លាភាព​និង​ប្រសិទ្ធភាព។

ជាមួយគ្នា​នោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ពេល​វិលត្រឡប់​ទៅ​អង្គភាព​វិញ​ និង​ត្រូវ​ខិតខំ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​លើ​មុខជំនាញ​ ដែល​លោកគ្រូ​សាស្ត្រាចារ្យ​បាន​បង្ហាត់បង្រៀន​ដើម្បី​ក្លាយ​ជា​គ្រូ​បង្គោល​នា​ពេល​អនាគត​និង​ត្រៀម​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​ជំនាញ​អគ្គិភ័យ​ជំនាន់​ក្រោយៗ​ទៀត​៕