អភិបាល​រាជធានី​ ស្នើ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស

អភិបាល​រាជធានី​ ស្នើ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស



ភ្នំពេញ​ ៖​ អភិបាល​រាជធានី​ភ្នំពេញ ​លោក​ប៉ា សុជាតិ​វង្ស ​បាន​ស្នើ​ដល់​ក្រុមហ៊ុន ដែល​ទទួល​បាន​គម្រោង​ស្ថាបនា​ផ្លូវ​នានា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​គោរព​តាម​ស្តង់ដារ​បច្ចេកទេស​កុំ​ឲ្យ​គេ​ចោទ​ថា «​ចាក់​ក្រាស់​ស៊ី​ស្តើង ឬ​ចាក់​ស្តើង​ស៊ី​ក្រាស់​» ​និង​ធ្វើ​ផ្លូវ​ជាប់​រហូត ដោយសារតែ​ផ្លូវ​មិន​មាន​គុណភាព ប្រើប្រាស់​មិនបាន​យូរ។

លោក ប៉ា សុជាតិ​វង្ស បាន​លើក​ឡើង​បែបនេះ ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​កំណាត់​ផ្លូវ​ចូល​សកល​វិទ្យាល័យ​កសិកម្ម​ចំការ​ដូង នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦​នេះ។

ក្រៅពី​ការ​ស្នើសុំ​ខាងលើ​ លោក​អភិបាល​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​អ្នកនយោបាយ​សុំ​ដោះលែង​អ្នក​បឹង​កក់ អ្នក​បុរី​កីឡា និង​អ្នក​ថ្មគោល​ទៅ កុំ​បន្ត​ជួល​ពួកគាត់​ឲ្យ​ធ្វើ​បាតុកម្ម​ទាមទារ​តទៅទៀត។ អ្នក​បឹង​កក់​ ដែល​ធ្វើ​សកម្មភាព​តវ៉ា​រាល់​លើក​នេះ មិនមែន​ដើម្បី​បឹង​កក់​ទេ តែ​ដើម្បី​គោលដៅ​នយោបាយ​មួយ ដែល​អ្នក​ទាំងនោះ គេ​ជួល​ទៅ​ធ្វើ​បាតុកម្ម សុំ​ឲ្យ​​ដោះលែង​ទៅ។ សូម​បងប្អូន​ងាក​មក​រក​មុខរបរ​អាជីវកម្ម​ចិញ្ចឹមជីវិត​វិញ។

ដូចជា ​យាយ​មាំ​មី ​មួយ លែង​គិត​រកស៊ី​អី​ហើយ ចាំតែ​គេ​ហៅ​ទៅ​ដើរ​តាមផ្លូវ​បាន​៥​ដុល្លារ ១០​ដុល្លារ ដល់​ល្ងាច​ទៅ​ជប់លៀង​ប៊ីយែរ ១​កំប៉ុង ២​កំប៉ុង រហូត​ឈឺ​គាំង​បេះដូង​ ដោយសារ​ផឹក​ប៊ីយែរ​សោះ​ហ្នឹ​ង តែ​បែរជា​ថា គេ​ធ្វើ​ឯណា​ណោះ​ទៅវិញ។ អញ្ចឹង​ទេ​អ្នកនយោបាយ​គួរ​ដោះលែង​គាត់​ទៅ ឲ្យ​គាត់​ចេះ​រក​មុខរបរ​អី​ចិញ្ចឹមជីវិត​ផង៕

អភិបាល​រាជធានី​ ស្នើ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស