អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​ស្ថាបនា​ផ្លូវ​កប់​ស្រូវ​ ជា​ប្រភេទ​បេតុង​អារ​មេ​ប្រវែង​ជិត​១៣​គីឡូម៉ែត្រ

អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​ស្ថាបនា​ផ្លូវ​កប់​ស្រូវ​ ជា​ប្រភេទ​បេតុង​អារ​មេ​ប្រវែង​ជិត​១៣​គីឡូម៉ែត្រ

ភ្នំពេញ​ ៖​ ដើម្បី​សម្រួល​ចរាចរ​ដល់​ប្រជាពលរដ្ឋ​ និង​ដើម្បី​លើក​កម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​ផង​នោះ​ សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ស្ថាបនា​ផ្លូវ ពង្រីក និង​ជួសជុល​ផ្លូវ​ជាច្រើន​ខ្សែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ជាក់ស្តែង​សម្រាប់​កំណាត់​ផ្លូវ​កប់​ស្រូវ ដែល​មាន​ប្រវែង​ជិត​១៣​គីឡូម៉ែត្រ​ និង​មាន​កម្រាស់​២​តឹក​ចាប់ពី​រង្វង់​មូល​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់​ ដល់​ផ្លូវ​រថភ្លើង ក៏​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ស្ថាបនា​យ៉ាង​មមាញឹក​ផង​ដែរ ហើយ​ដើម្បី​ឲ្យ​ការស្ថាបនា​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​គុណភាព​ល្អ​ប្រសើរ​ ស្របតាម​ស្តង់​បច្ចេកទេស នៅ​រសៀល​ថ្ងៃ​ទី​១០ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​ ពោល​គឺ​ក្រោយពី​បញ្ចប់​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​ដល់​ជនរងគ្រោះ​ ដែល​បានជា​សះស្បើយ​ពី​សារធាតុ​ញៀន ហើយ​ត្រូវ​បាន​សមាហរណកម្ម​ទៅ​សហគមន៍​វិញ នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​បន្ត​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ដំណើរការ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កប់​ស្រូវ​នេះ​ផង​ដែរ។

ជុំវិញ​សកម្មភាព​នៃ​ការ​ចុះ​ពិនិត្យ​ដំណើរការ​នៃ​ការ​មើល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កប់​ស្រូវ​នេះ​ដែរ បើ​តាម​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​ជា​ផ្លូវការ​របស់​ លោក ប៉ា សុជាតិ​វង្ស បាន​សរសេរ​ថា នៅ​រសៀល​ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០១៦ លោក​ ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ដំណើរការ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កប់​ស្រូវ ជា​ប្រភេទ​បេតុង​អារ​មេ កម្រាស់ ២០​សង់ទីម៉ែត្រ​ប្រវែង ១២,​៨​គីឡូ​ម៉ែត្រ​ ទទឹង ២២​ម៉ែត្រ ចាប់ពី​រង្វង់​មូល​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់ ​​ដល់​ផ្លូវ​រថភ្លើង។ ការដ្ឋាន​នេះ​កំពុង​ដំណើរការ​ចំនួន​៣​ក្រុម​ ដើម្បី​ជំរុញ​ឲ្យ​បាន​ប្រើប្រាស់​ក្នុង​ពេល​ខាងមុខ៕