លោក​លី ​សារី​ ចុះ​ពិនិត្យ​សិក្សា​គម្រោង​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​​ ​ប្រវែង​៤​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី ឃុំ​ឫស្សី​ក្រោក កោះ​ពង​សត្វ និង​សង្កាត់​ភ្នៀត

លោក​លី ​សារី​ ចុះ​ពិនិត្យ​សិក្សា​គម្រោង​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​​ ​ប្រវែង​៤​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី ឃុំ​ឫស្សី​ក្រោក កោះ​ពង​សត្វ និង​សង្កាត់​ភ្នៀត



បន្ទាយមានជ័យ​ ៖​ ផ្លូវ​មួយ​ខ្សែ​ ដែល​មាន​ប្រវែង​៤​គីឡូម៉ែត្រ​ ត​ភ្ជាប់​ពី​ភូមិ ឃុំ​ឫស្សី​ក្រោក ​សង្កាត់​កោះ​ពង​សត្វ និង សង្កាត់​ភ្នៀ​ត​ នេះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ​ វា​ជា​សរសៃឈាម​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ចេញចូល​ទំនាក់ទំនង​រក​ស៊ី​ដឹក​កសិផល​យក​ទៅ​លក់​នៅ​ទីផ្សារ​ក្នុងស្រុក​មង្គល​បូរី ​និង​ទីផ្សារ​ក្នុង​ក្រុង​សិរិ​សោភ័ណ ​ពិសេស​ផ្លូវ​មួយ​នេះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ដឹក​អ្នក​ជំងឺ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព កម្ពុជា-ជប៉ុន នៅ​ស្រុក​មង្គល​បូរី ដែល​មកពី​ឃុំ​និង​សង្កាត់​ឆ្ងាយៗ។

ដោយសារតែ​ផ្លូវ​មួយ​នេះ​វា​មាន​សារៈសំខាន់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ឆ្ងាយ​ៗ​​​នោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ២០១៦​នេះ ​លោក​លី​សារី​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ និង​មន្ត្រី​ជំនាញ​ៗ ​ជា​ច្រើន​នាក់​ បាន​នាំ​គ្នា​ចុះ​ពិនិត្យ​និង​សិក្សា​គម្រោង​ជួសជុល​ផ្លូវលំ​១​ខ្សែ​នេះ​ដែល​មាន​ប្រវែង​៤​គីឡូម៉ែត្រ​​ ​ត​ភ្ជាប់​ពី​ឃុំ​ឫស្សី​ក្រោក​ទៅ​សង្កាត់​កោះ​ពង់​សត្វ និង​សង្កាត់​ភ្នៀ​ត ឆ្ពោះ​ទៅ​ផ្លូវជាតិ​លេខ​៦​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​មួយ​ខ្សែ​នេះ ​ពេល​ខែវស្សា​កន្លង​ទៅ​នេះ​ លិច​ដោយសារ​ទឹកជំនន់​ ធ្វើឲ្យ​ខូច​ស្ទើរតែ​អស់ទាំង​ស្រុង​។ លោក​លី សារី​ បាន​បញ្ជាក់​ទៀត​ថា ​ថវិកា​ដែល​ត្រូវ​យក​មក​ជួសជុល​ផ្លូវ​នេះ​បាន​មក​ពី​លោក​ហួត​គង់​​ ដែល​បាន​ចូលរួម​គ្រឿងចក្រ​ និង​មានការ​ចូលរួម​ពី​សប្បុរសជន​ ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​នោះ​ជួយ​ចេញ​ប្រេង។ លោក​លី ​សារី ​បាន​បញ្ជាក់​ទៀត​ថា​ ផ្លូវ​មួយ​ខ្សែ​នេះ​ពេល​ដែល​ជួសជុល​ហើយ ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​នោះ ​ប្រាកដជា​ធ្វើដំណើរ​ទៅមក​បាន​ស្រួល​ទោះបី​ខែវស្សា​ និង​ខែប្រាំង​យ៉ាងណាក៏ដោយ៕

លោក​លី ​សារី​ ចុះ​ពិនិត្យ​សិក្សា​គម្រោង​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​​ ​ប្រវែង​៤​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី ឃុំ​ឫស្សី​ក្រោក កោះ​ពង​សត្វ និង​សង្កាត់​ភ្នៀត លោក​លី ​សារី​ ចុះ​ពិនិត្យ​សិក្សា​គម្រោង​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​​ ​ប្រវែង​៤​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី ឃុំ​ឫស្សី​ក្រោក កោះ​ពង​សត្វ និង​សង្កាត់​ភ្នៀត លោក​លី ​សារី​ ចុះ​ពិនិត្យ​សិក្សា​គម្រោង​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​​ ​ប្រវែង​៤​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី ឃុំ​ឫស្សី​ក្រោក កោះ​ពង​សត្វ និង​សង្កាត់​ភ្នៀត លោក​លី ​សារី​ ចុះ​ពិនិត្យ​សិក្សា​គម្រោង​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​​ ​ប្រវែង​៤​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី ឃុំ​ឫស្សី​ក្រោក កោះ​ពង​សត្វ និង​សង្កាត់​ភ្នៀត