​អតីត​តារា​សម្តែង ម៉ៅ សុ​ចាន់​ធី មកលេង​ស្រុក​ខ្មែរ​ជា​លើក​ទី​ពីរ ក្រោយ​បែកបាក់​ស្នេហ៍​

ភ្នំពេញ​:
អតីត​តារាង​សម្តែង អ្នកនាង​ម៉ៅ សុ​ចាន់​ធី បាន​មកដល់​ស្រុកកំណើត​ម្តងទៀត​ដែល​កាលពី​ជាង​មួយឆ្នាំ​មុន  បាន​មកលេង​ស្រុក​ខ្មែរ ដំបូង ក្រោយពី​បាន​ចាក​ចេញពី​ប្រទេស ជាង​១០​ឆ្នាំ ដែល​ពេលនោះ​គឺ​ដើម្បី​បាន​ជួប​មុខ​គូស្នេហ៍​របស់​នាង និង​បានរៀបចំ​ពិធី​ភ្ជាប់ពាក្យ​ផងដែរ ។​ប៉ុន្តែ​ស្នេហា​នោះ​ក៏បាន​កាត់ផ្តាច់​ទៅវិញ ដោយសារតែ​ភាគី​ខាង​ប្រុស​មានការ​ប្រចណ្ឌ​ច្រើន​។​

​អ្នកនាង ម៉ៅ សុ​ចាន់​ធី អោយដឹងទៀតថា ការវិល​មក​លែង​ស្រុក​ខ្មែរ​ជាថ្មី​នេះ គឺ​មក​ចូលរួម​មង្គលការ​ប្អូនស្រី​មិត្តភក្តិ និង​បាន​ជួបជុំ​បងប្អូន​សាច់ញាតិ និង​មិត្ត​សិ​ល្បះ​ករចាស់ៗ​រួម​ជំនាន់​ជាមួយ​នាង​ផងដែរ​។​

​អតីត​តារា​សម្តែង​រូបនេះ បន្ថែមថា ពេលដែល​អ្នកនាង​មកដល់​ស្រុក​ខ្មែរ លើកដំបូង នាង​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​អ្នកនាង បានឃើញ​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ហើយ​មក​លើក​ទី​២​នេះ ក៏​ឃើញ​មានការ អភិវឌ្ឍន៍​ថ្មីៗ បន្ថែមទៀត​ដែរ​។​

​ចាន់​ធី​បន្តថា មក​លើក​នេះ បានតែ​៣​សប្តាហ៍​ទេ ដោយមាន​គម្រោង​ចុះទៅ​លេង​តាម​បណ្តាល​ខេត្ត​មួយចំនួន ហើយ​នាង​ក៏​នឹង​អាច​បង្ហាញ​វត្តមាន​តាម​កញ្ចក់​ទូរទស្សន៍​នានា​ផងដែរ​៕s

​អតីត​តារា​សម្តែង ម៉ៅ សុ​ចាន់​ធី មកលេង​ស្រុក​ខ្មែរ​ជា​លើក​ទី​ពីរ ក្រោយ​បែកបាក់​ស្នេហ៍​