​រថយន្ត​កុងតឺន័រ​បត់​ពីក្រោយ​បុក​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​

ភ្នំពេញ​:
បុរស​ម្នាក់​បាន​ស្លាប់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រវាង​ម៉ូតូ​​បុក​​ជា​មូ​យ​រថយន្ត​កុងតឺន័រ​បត់​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១១
​ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ សង្កាត់​.​ខណ្ឌមានជ័យ​។​

​តាម​ប្រភពពី​សាក្សី​បាន​និយាយថា​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​​លេខ ភ្នំពេញ​១CP.០៩៩៥​ឌុប​គ្នា​២​នាក់​បាន​បើក​យ៉ាង​លឿន ។

​លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ជាមួយ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​៣A.២៦៩៨ កំពុង​បត់​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​គេចខ្លួនបាត់​។​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​មូល​ដ្មា​ន និង​ជំនាញ​បានមក​ដល់​ហើយ​​បាន​វាស់វែង រួច​យក​មធ្យោបាយ​ទាំង​២​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​តាម​នីតិវិធី​ច្បាប់​។​

​ចំណែក​សាកសព​ត្រូវបាន​កម្លាំង​ជំនាញ​ទាក់ទង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​​ដោយឡែក​អ្នករបួស​ត្រូវបាន​រថ​យន្ត​គិលានសង្គ្រោះ​មក​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​៕s