ស្ពាន​មួយកន្លែង​រង​ការបំផ្លាញ​ដោយ​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​

​កំពត:
ស្ពាន​មួយកន្លែង​ដែល​បម្រើឱ្យ​ការ ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​សព្វសារពើ​ប្រចាំថ្ងៃ​ក្នុង​ទឹកដី​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក​បាន​ទទួលរង​នូវ​ការបំផ្លាញ​មិនអាច​ប្រើ ប្រាស់​បាន​តទៅទៀត​ដោយសារ​រថយន្ត​ដឹក​ឈោះ​ល្មើសច្បាប់​មួយគ្រឿង​បើក​បម្រុង​ឆ្លងកាត់ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​។
​    ​
​មន្ត្រី​ណ្ឌ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​បាន​រៀបរាប់ថា​កាល​ម៉ោងជាង​១១​យប់​ថ្ងៃទី​១០ ខែ មិថុនា ឆ្នាំ​២០១៦ រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ធុន​ធំ​មួយគ្រឿង​បាន​បង្ក​ឱ្យ​ស្ពាន​មួយកន្លែង​ស្ថិត ក្នុងភូមិ​ជ័យ​សេនា ឃុំ​តា​កែន​ត្រូវ​បាក់​ខ្ទេច​បន្ទាប់ពី​ព្យាយាម​បើក​គេច​ពី​ការដេញ​របស់​សមត្ថកិច្ច​។ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​បាត់​ដោយ​ទុក​រថយន្ត និង​ឈើ​ដែលជា​វត្ថុតាង​បទល្មើស  នៅនឹងកន្លែង​កើតហេតុ​។ មន្ត្រី​ដដែល​បញ្ជាក់ថា​វត្ថុតាង​ទាំងនោះ សមត្ថកិច្ច​កំពុង​រៀបចំ​ដើម្បី នាំយកទៅ​រក្សាទុក និង​តាម​ស្វែងរក​ម្ចាស់​នៃ​វត្ថុតាង​ទាំងនេះ​៕s