អតីត​​បេក្ខជន​​​​​ The Voice America ​ឆ្នាំ ២០១៤ រង​ការ​បាញ់​ប្រហារ​ពេល​កំពុង​ច្រៀង

Christina Grimmie vs. Sam Behymer: “Counting Stars” The Voice

កាល​​ប្រកួត​​​វគ្គ Blind Auditions ឆ្នាំ ២០១៤ ​បទ «Wrecking Ball»

Christina Grimmie ​ជា​​អតីត​​​បេក្ខជន​​ ​The Voice America ​​ ​ចំណាត់​ថ្នាក់​​លេខ​​​៣​​ រដូវ​កាល​ទី​​៦​​ ឆ្នាំ​ ២០១៤​​ ត្រូវ​​ខ្មាន់​កាំ​ភ្លើង​​​ចូល​បាញ់​សម្លាប់​ ​ខណៈ​​​កំពុង​​ច្រៀង​​លើ​ឆាក​​ នៅ​យប់​ថ្ងៃ​សុក្រ​ ក្នុង​​​​​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក។

Grimmie អាយុ​ ២២ ​ឆ្នាំ ​​​ត្រូវ​​ខ្មាន់​កាំភ្លើង​​​​មិន​ស្គាល់​អត្តសញ្ញាណ​​​​​​​ ប្រដាប់​ដោយ​កាំ​ភ្លើង ២​ ដើម បន្លំ​ចូល​កន្លែង​ប្រគំ​តន្ត្រី​​​​នៅ​ម៉ោង​ ១០ ៤៥​នាទី​​យប់​ ​នៅ​​​មហោស្រព​ Plaza Live ​​​​​​​រួច​​ធ្វើការ​បាញ់​​ប្រហារ​ចំនួន ​​​​៥ គ្រាប់។ ក្រោយ​បាញ់​ប្រហារ​រួច ខ្មាន់​កាំ​ភ្លើង​បាន​​បាញ់​​សម្លាប់​ខ្លួន​​។

​​​​​ជនរងគ្រោះ​​ត្រូវ​​បាន​គេ​ដឹក​​ទៅកាន់​មន្ទីរពេទ្យ​ Orlando Regional Medical Center ​ក្នុង​​​ស្ថាន​ភាព​របួស​​​ធ្ងន់ធ្ងរ ​​​ដោយ​មាន​ហូរ​​ឈាម​​​​ចេញ​ពី​ក្បាល​ និង​ទ្រូង​​​​ច្រើន​ រហូត​​ដល់​ម៉ោង​ ២ ៤៥​នាទី​យប់​​​​ នាង​​ដាច់​ខ្យល់​​​តែ​ម្ដង​។​

នៅ​កន្លែង​ប្រគំ​តន្ត្រី​​​មាន​​ទស្សនិក​ជន​​ ៦០​នាក់ មិន​​មាន​​​​នរណា​​​​​របួស​​ ពេល​​បាញ់​ប្រហារ​នោះ​ទេ។ ​ចំណែក​​មូល​​​ហេតុ​នៃ​ការ​បាញ់​​​​​​ប្រហារ​នេះ​មិន​ត្រូវ​បាន​គេ​​ដឹង​នៅ​​ឡើយ ​ដោយ​ជន​ល្មើស​​​​​​​សម្លាប់​ខ្លួន​ ឯ​ប៉ូលិស​កំពុង​បើក​ការ​ស៊ើប​អង្កេត​​៕

អតីត​​បេក្ខជន​​​​​ The Voice America ​ឆ្នាំ ២០១៤ រង​ការ​បាញ់​ប្រហារ​ពេល​កំពុង​ច្រៀង
ពេល​ប្រលង​​ The Voice ឆ្នាំ ២០១៤
អតីត​​បេក្ខជន​​​​​ The Voice America ​ឆ្នាំ ២០១៤ រង​ការ​បាញ់​ប្រហារ​ពេល​កំពុង​ច្រៀង
ពេល​កំពុង​ច្រៀង​នៅ​​កន្លែង​កើត​ហេតុ

អតីត​​បេក្ខជន​​​​​ The Voice America ​ឆ្នាំ ២០១៤ រង​ការ​បាញ់​ប្រហារ​ពេល​កំពុង​ច្រៀង

អតីត​​បេក្ខជន​​​​​ The Voice America ​ឆ្នាំ ២០១៤ រង​ការ​បាញ់​ប្រហារ​ពេល​កំពុង​ច្រៀង

អតីត​​បេក្ខជន​​​​​ The Voice America ​ឆ្នាំ ២០១៤ រង​ការ​បាញ់​ប្រហារ​ពេល​កំពុង​ច្រៀង

ប្រែ​សម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ nbcnews

  • អតីត​​បេក្ខជន​​​​​ The Voice America ​ឆ្នាំ ២០១៤ រង​ការ​បាញ់​ប្រហារ​ពេល​កំពុង​ច្រៀង已关闭评论
  • 34 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:ជីវិតនិងសង្គម
Tags: