១យប់ជន​អប្រិយ​ចាប់រំលោភ​ក្មេង​ស្រី២​នាក់​ជា​បងប្អូន​បង្កើត​នៅលើ​ភ្នំ​

១យប់ជន​អប្រិយ​ចាប់រំលោភ​ក្មេង​ស្រី២​នាក់​ជា​បងប្អូន​បង្កើត​នៅលើ​ភ្នំ​



ខេត្តកោះកុង ៖ គួរ​ឱ្យ​អនិច្ចា ក្មេង​ស្រី​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា ត្រូវ​បាន​យុវជន​ឡើងក​លួងលោម​នាំ​ទៅ​រំលោភ​សេពសន្ថវៈ​នៅ​លើ​ខ្នងភ្នំ​ឆ្ងាយ​ពី​ផ្ទះ រហូត​បាន​សម្រេច​ទាំង​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៩ មិថុនា ស្ថិត​ក្នុង​ឃុំ​បាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

តាម​មន្ត្រី​នគរបាល​ស្រុក​មណ្ឌល​សីមា បានឱ្យ​ដឹង​ថា នៅ​រសៀល​នោះ​យុវជន​ល្មោភកាម ត្រូវ​បាន​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ពឹងពាក់​ឱ្យ​ជួយ​ជូន​កូន​របស់​ខ្លួន​ទៅ​សាលារៀន ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រហែល​២០០​ម៉ែត្រ ដោយ​យក​ម៉ូតូ​របស់​ខ្លួន​ឌុ​ប​កូន​ទាំង​២​ទៅ ព្រោះ​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ និង​យុវជន​នោះ​ជា​មនុស្ស​ស្គាល់គ្នា និង​នៅផ្ទះ​ក្បែរ​គ្នា ប៉ុន្តែ​ផ្ទះ​ដែល​ជនល្មើស​ស្នាក់​នៅ​ជា​ផ្ទះ​ជួល ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ពេល​ល្ងាច​ពុំ​ឃើញ​កូនស្រី​ត្រឡប់​មក​វិញ ក៏​នាំ​គ្នា​ផ្អើល​ឆោឡោរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច តែ​រក​ពុំ​ឃើញ​ឡើយ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ មិថុនា ទើប​ឃើញ​កូនស្រី​ទាំង​២​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ខ្លួនឯង​ក្នុង​សភាព​ស្លេកស្លាំង ។ បន្ទាប់​មក​ក៏​បាន​ប្រទះ​ឃើញ យុវជន​នោះ​ជិះ​ម៉ូតូឌុប​មក​តាម​ក្រោយ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា យុវជន​អគតិ​ដែល​លួងលោម​ក្មេង​ស្រី​ជា​អនីតិជន​យក​ទៅ​រំលោភ​សេពសន្ថវៈ​នេះ ឈ្មោះ ឈឹ​ម រ៉ា​ឌី អាយុ​២៥​ឆ្នាំ ជា​កម្មករ​ជួល​ផ្ទះ​ក្បែរ​ផ្ទះ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ស្នាក់​នៅ ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់ កូន​បង​អាយុ​៨​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៤​ឆ្នាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​គម្រក់​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​នាំ​ក្មេង​ស្រី​ទាំង​២​នាក់​បងប្អូន​យក​ទៅ​លើ​ភ្នំ​ឆ្ងាយ​ពី​សាលារៀន ហើយ​រំលោភ​បង​បាន​សម្រេច​៣​ដង ចំណែក​ប្អូនស្រី​មិន​បាន​រំលោភ​ទេ តែ​យក​ម្រាមដៃ​លូក​បៀតបៀន​កេរ្តិ៍​ភេទ ហើយ​ក៏​នៅ​ដេក​ក្នុង​ព្រៃ​មួយ​យប់ ។ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ មិថុនា ក៏​បាន​ដោះ​លែង​ក្មេង​ស្រី​ទាំង​២​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ ចំណែក​ម៉ូតូ​ទុក​ចោល​ក្នុង​ព្រៃ ព្រោះ​ជ្រុះ​បាត់​សោ ៕