ស្ត្រី​ចាស់​​បំផុត​​នៅ​​​ទ្វីប​អាស៊ី ​ប្រារព្ធ​ខួប​ ​១២៣​ឆ្នាំ

ស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ Nguyen Thi Tru រស់នៅទីក្រុងហូជីមិញ ទើបប្រារព្ធខួបកំណើតវ័យ ១២៣ឆ្នាំ កាលពីពេលថ្មីៗនេះ។

ស្ត្រី​ចាស់​​បំផុត​​នៅ​​​ទ្វីប​អាស៊ី ​ប្រារព្ធ​ខួប​ ​១២៣​ឆ្នាំ

លោកយាយ Tru បានទទួលលិខិតបញ្ជាក់ទទួលស្គាល់អាយុដ៏ចំណាស់របស់គាត់ជាច្រើន ដូចជាកំណត់ត្រា Vietnam Book of Records, Asia Book of Records , World Records Union – Worldkings ក្នុងប្រទេសឥណ្ឌា និងសមាគម World Records Association របស់ហុងកុង កាលពីឆ្នាំ ២០១៥។

ស្ត្រី​ចាស់​​បំផុត​​នៅ​​​ទ្វីប​អាស៊ី ​ប្រារព្ធ​ខួប​ ​១២៣​ឆ្នាំ

បើយោងទៅតាមគ្រួសារ លោកយាយ Tru កើតនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ១៨៩៣ ក្នុងសង្កាត់ Can Giuoc District ភាគខាងត្បូងខេត្តឡុងអាន។ ទោះជាមានភាពភ្លេចភ្លាំង ពិបាកស្ដាប់ និងមិនអាចកម្រើកជុំវិញបាន តែលោកយាយចូលចិត្តញញឹម ពេលគេនិយាយទៅកាន់គាត់។

លោកយាយមានកូន ១១នាក់ ប្រុស ៣នាក់ ស្រី៨នាក់ តែនៅរស់ ២នាក់ប៉ុណ្ណោះអាយុជាង ៨០ឆ្នាំហើយ។ សព្វថ្ងៃលោកយាយរស់នៅជាមួយកូនប្រសាស្រីវ័យ ៧៧ឆ្នាំ។ ទោះបីជាមានលិខិតបញ្ជាក់កំណត់ត្រាទទួលស្គាល់ពីក្នុងស្រុក និងក្រៅស្រុកយ៉ាងច្រើនក៏ដោយ តែ Guinness World Records មិនទាន់ទទួលស្គាល់នៅឡើយទេ៕

ស្ត្រី​ចាស់​​បំផុត​​នៅ​​​ទ្វីប​អាស៊ី ​ប្រារព្ធ​ខួប​ ​១២៣​ឆ្នាំ

លោកយាយឈ្មោះ Nguyen Thi Tru ជនជាតិវៀតណាម

ស្ត្រី​ចាស់​​បំផុត​​នៅ​​​ទ្វីប​អាស៊ី ​ប្រារព្ធ​ខួប​ ​១២៣​ឆ្នាំ

 

 

ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ worldrecordassociation, vietnamnet

  • ស្ត្រី​ចាស់​​បំផុត​​នៅ​​​ទ្វីប​អាស៊ី ​ប្រារព្ធ​ខួប​ ​១២៣​ឆ្នាំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:កំសាន្ត
Tags: