​ប្លន់​ទាំង​ព្រឹក​នៅផ្ទះ​ប្តូរប្រាក់​សង្កាត់​ភ្នំពេញ​ថ្មី​យកបាន​កាបូប​លុយ​គេចខ្លួនបាត់​

ភ្នំពេញ​:
ចោរ​១​ក្រុម​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​បានមក​ធ្វើ​សកម្មភាព​ចូល​ភ្ជង់​ប្លន់ ផ្ទះ​ដូរ​ប្រាក់​យីហោ​ម៉ា​រី​ណា​បោះ​ពុ​ម្ភ ហើយ​បាន​ប្លន់​​យក​កាបូប​ប្រាក់​ហើយ​នាំគ្នា​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​

​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​ឆ្នាំ​២០១៦​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១០០៧​ក្រុម​៩ ភូមិ​.​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​គ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់ថាៈ​ក្នុង​ហេតុការណ៍​នេះ​ក៏មាន​ការប្រតាយប្រតប​គ្នា​ជាមួយ​ក្រុមចោរ​បណ្តា​l​អោយ​ស្ត្រី​អ្នកបំរើ​ម្នាក់​រងរបួស​ក្បាល​ដោយ​ក្រុមចោរ​វាយ​និង​ស្នាប់​កាំភ្លើង​។​ក្រុមចោរប្លន់​យក​កាបូប​លុយ​ទៅ​បាត់​តែ​ភ្លាមៗ​មិនទាន់​ដឹងថា​បាង់​បង់​អស់ប្រាក់​ប៉ុន្មាន​នោះទេ​។​

ក្រោយពី​មាន​ករណីនេះ​កើតឡើង​គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស​ង្កា​ត់​ភ្នំពេញ​ថ្មី ជា​ច្រើម​នាក់​បាន​ចុះមក​អន្តរាគមន៍​និង​សាកសួរ​ជនរងគ្រោះ ដើម្បី​កំណត់​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ទាំងនោះ​ដើម្បី​តាម​ចាប់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕s​