គួ​ក ហ៊្វូ​ឆឹង ទិញ​រថយន្ត Ferrari តម្លៃ ២,២០ លាន​អឺរ៉ូ​ក្នុង​ថ្ងៃ​សែន​នំចាំង​

Videos


កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៦ ដែលជាថ្ងៃបុណ្យសែននំចាំង នៃទំនៀមទម្លាប់ជនជាតិចិន កំពូល តារាសម្តែង និង ចម្រៀងហុងកុងលោក គួក ហ៊្វូឆឹង (Aaron Kwok) បានទិញរថយន្តប្រណាំងម៉ាក Ferrari សម្រាប់ធ្វើជាកាដូផ្ទាល់ខ្លួន ។ លោក គួក ហ៊្វូឆឹង បានបង្ហោះរូបរថយន្តថ្មីនេះនៅក្នុងហ្វេសប៊ុក ព្រមទាំងបាន សរសេរថា រីករាយថ្ងៃបុណ្យសែននំចាំង ។

ថ្ងៃនេះមានការសម្បាយរីករាយ ជាពិសេស ទើបតែបានទទួលរថយន្តប្រណាំងក្នុងក្តីស្រមៃរបស់ខ្ញុំ គឺរថ យន្តប្រណាំងម៉ាក Ferrari FXX-K ពីក្រុមហ៊ុនលក់រថយន្ត CEO Matteo ហុងកុង ។

គួ​ក ហ៊្វូ​ឆឹង ទិញ​រថយន្ត Ferrari តម្លៃ ២,២០ លាន​អឺរ៉ូ​ក្នុង​ថ្ងៃ​សែន​នំចាំង​

តាមព័ត៌មានបានឲ្យដឹងថា រថយន្តប្រណាំងម៉ាក Ferrari FXX-K នេះគឺជាប្រភេទរថយន្តប្រ ណាំងស៊េរី ចុងក្រោយរបស់រោងចក្រផលិតរថយន្តប្រណាំងម៉ាក Feerari នៃប្រទេសអីុតាលី ដែលបានកំណត់នូវចំនួន ផលិតត្រឹមតែ ៣២ គ្រឿងប៉ុណ្ណោះសម្រាប់លក់ចែកចាយទូទាំងពិភពលោក ដោយក្នុងមួយគ្រឿងមានតម្លៃ ២,២០ លានអឺរ៉ូ ជាពិសេស ទាល់តែអតិថិជននោះធ្លាប់ប្រើប្រាស់រថយន្តប្រណាំងម៉ាក Ferrari ពីមុនៗ មកទើបអាចបញ្ជារទិញបាន ៕ គ ឡេង

គួ​ក ហ៊្វូ​ឆឹង ទិញ​រថយន្ត Ferrari តម្លៃ ២,២០ លាន​អឺរ៉ូ​ក្នុង​ថ្ងៃ​សែន​នំចាំង​
គួ​ក ហ៊្វូ​ឆឹង ទិញ​រថយន្ត Ferrari តម្លៃ ២,២០ លាន​អឺរ៉ូ​ក្នុង​ថ្ងៃ​សែន​នំចាំង​
គួ​ក ហ៊្វូ​ឆឹង ទិញ​រថយន្ត Ferrari តម្លៃ ២,២០ លាន​អឺរ៉ូ​ក្នុង​ថ្ងៃ​សែន​នំចាំង​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត