នាង Hyuna គេច​មិន​ផុត​ការរិះគន់​

Videos


ស្ថិតក្នុងវ័យ ២៤ ឆ្នាំ សមាជិកក្នុងក្រុមចម្រៀងនារីកូរ៉េ 4Minute នាង Hyuna មានសម្រស់ដ៏ស្រស់ស្អាត គួរឲ្យទាក់ទាញយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះនាងក៏មានភាពល្បីល្បាញខ្លាំងទាំងក្នុងប្រទេស និង ក្រៅប្រទេស ។

កាលពីពេលថ្មីៗនេះដែរ នាងក៏បានបង្ហោះរូបថតមួយជំហរខ្លួនចូលក្នុងបណ្តាញ Instagram ហើយគេសង្កេតឃើញថា មានការពេញចិត្តយ៉ាងច្រើនពីសំណាក់មហាជន ព្រោះតែរូបសម្រស់ដ៏ស្រស់សោភា និង រាងកាយដ៏សិចស៊ី រហូតរូបថតនោះត្រូវសារព័ត៌មានកូរ៉េល្បីៗមួយចំនួនុយកទៅសរសេរជាព័ត៌មានចុះផ្សាយថែមទៀត ។ ថ្វីបើសារព័ត៌មានបានសរសេរសរសើរពីរូបសម្រស់នាងក្តី តែមហាជនបែរជាមានមតិផ្ទុយទៅវិញ ដោយុគេគិតថា នាង Hyuna មានភាពខុសប្លែកមួយចំនួនលើរាងកាយ ជាក់ស្តែងគេគិតថា នាងប្រហែលជាទៅទទួលការវះកាត់ពង្រីកសុដន់ ។

នាង Hyuna គេច​មិន​ផុត​ការរិះគន់​

យ៉ាងណាក្តី គេពុំទាន់ឃើញមានសារព័ត៌មានណាមួយបញ្ជាក់លើរឿងនេះបន្ថែមឡើយ ព្រោះនេះគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនប៉ុណ្ណោះ ។ គួរបញ្ជាក់ដែរថា នាង Hyuna បានធ្វើឲ្យមហាជនជុំវិញពិភពលោកស្គាល់នាងកាន់តែច្រើន ក្រោយពីចេញមុនក្នុងវីដេអូចម្រៀងដ៏ល្បី Gangnam Style ៕ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

នាង Hyuna គេច​មិន​ផុត​ការរិះគន់​
នាង Hyuna គេច​មិន​ផុត​ការរិះគន់​
នាង Hyuna គេច​មិន​ផុត​ការរិះគន់​
នាង Hyuna គេច​មិន​ផុត​ការរិះគន់​
នាង Hyuna គេច​មិន​ផុត​ការរិះគន់​
នាង Hyuna គេច​មិន​ផុត​ការរិះគន់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត