កូនឈើ​ប្រណិត​ចំនួន​៧,០០០​ដើម ត្រូវ​បាន​ដាក់​ដាំ​នៅ​លើ​ផ្ទៃដី​២​ហិកតា នៅ​រមណីយដ្ឋាន​សួនសត្វ​ភ្នំ​តាម៉ៅ​

​តាកែវ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​រមណីយដ្ឋាន​សួនសត្វ​ភ្នំ​តា​ម៉ៅ មាន​រៀបចំ​កម្មវិធី​ដាំ​កូនឈើ​ប្រណិត​ជាច្រើន​ពាន់​ដើម​។

​ពិធី​ដាំ​កូនឈើ​នោះ​មានការ​ចូលរួម​ដោយ​ លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី និង ​លោក Takuya Okada ប្រធាន​មូលនិធិ​បរិស្ថាន​អ៊ី​អន ដែលបាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សហប្រតិបត្តិការ​ដាំ​ដើមឈើ ​រវាង​រដ្ឋបាល​ព្រៃឈើ​ និង​មូលនិធិ​បរិស្ថាន​អ៊ី​អន (AEON) និង​មានការ​ចូលរួម​ពី ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ អស់លោក លោកស្រី អ្នកស្ម័គ្រចិត្ត​កម្ពុជា ជប៉ុន ប្រជាពលរដ្ឋ​សរុប ១១៤០​នាក់​។

នៅក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​ថ្លែង​កោតសរសើរ​ចំពោះ​មូលនិធិ​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​ និង​លើកស្ទួយ​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​បន្ត​ទៀត​ថា តាមរយៈ​សកម្មភាព​ទាំងនេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ស្អិត​រមួត​ថែម​ទៀត​ រវាង​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​ជប៉ុន​៕