ខ្ទឹមបារាំង៖ ប៉ូវកំលាំង(ពេលហត់នឿយ)សរសៃប្រសាទ, ឈឺទ្រូង, ផ្តាសាយ, ទឹកនោមផ្អែម

លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិ រស់បានយូរឆ្នាំ ។
មើម៖ រាងមូល សាច់ខាងក្នុងពណ៌សមានស្រទាប់មានជាតិទឹកច្រើន។ មានស្រទាប់ស្ងួត ខាងក្រៅពណ៌កាហ្វេ។
ស្លឹក៖ ពណ៌បៃតង មានម្សៅស ដុះចេញពីមើម ធំត្រង់កណ្តាល រៀវស្រួចចុង ។ មានប្រហោងពីគល់ រហូតដល់ចុងស្លឹក ។
ផ្កា៖ ពណ៌ផ្កាឈូកលាយស ជាកញ្ចុំមូលមានច្រើនផ្កា ។ ទងផ្កាំមូលវែង មានប្រហោងក្នុងដុះចេញ ពីកណ្តាលដើម ក្នុងមួយដើមមានផ្កា១ ទង ។ ចេញ ផ្កានៅខែ៦-ខែ៧ ។
កន្លែងដាំដុះ៖ បន្តពូជគ្រាប់ គេដាំជាដំណាំកសិកម្ម ។
ផ្នែកប្រើប្រាស់៖ មើម ។
រសជាតិ៖ ហឺរ ធាតុក្តៅមធ្យម ។
សមាសធាតិគីមី៖ មានស្ករ និង Vitamin A. B. C .Na. K. P. Ca .Fe. S. I .Si.H3. PO4.Acid acetic Disulfur allyl និង Propyl ជាតិប្រេងហើរ Glucokinin. Oxydase និង Diastase ។
ការព្យាបាល៖ ប៉ូវកំលាំង(ពេលហត់នឿយ)សរសៃប្រសាទ, ឈឺទ្រូង, ផ្តាសាយ, ទឹកនោមផ្អែម ។ ប្រើខាងក្រៅ កើតបូស ស្រាំងទិច ឈឺ១ចំហៀងក្បាល ឈឺសរ សៃឈាមនៅក្នុងធ្មេញ ។
កំណត់ចំណាំ៖ យកមើមខ្ទឹមបារាំង ពុះជា២ ដាក់ក្បែរខ្លួនសំរាប់ដេញមូស ( មូស ខ្លាច) ៕
ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាលឧបត្ថមដោយJICA

ប្រភព៖ iknow

  • ខ្ទឹមបារាំង៖ ប៉ូវកំលាំង(ពេលហត់នឿយ)សរសៃប្រសាទ, ឈឺទ្រូង, ផ្តាសាយ, ទឹកនោមផ្អែម已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: