កញ្ញា​ស្រី ផន នី​ដា ហៅ​ស្រី​ខួច បញ្ចេញមតិ​ការពារ​វប្បធម៌​ល្ខោនខោល​

Videos


កញ្ញា ផន នីដា ហៅស្រីខួច គឺជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងក្នុងផលិតកម្មហង្សមាស និងជាអតីតជានិស្សិតសាលកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពេលថ្មីៗនេះបានបញ្ចេញមតិចែករំលេកក្នុងការ ការពារវប្បធម៌សិល្បៈគ្រប់ទម្រង់ ជាពិសេសសិល្បៈល្ខោនខោល ។

កញ្ញា ផន នីដា ហៅស្រីខួច គឺជាតារាចម្រៀងរបស់ផលិតកម្ម ហង្សមាស និងជាតារាមួយដួង ដែលទទួលបាន ប្រជាប្រិយភាពនិងការគាំទ្រពីប្រិយមិត្តអ្នកគាំទ្រ ហើយក៏ជាអតិតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផងនោះ ពេលនេះកញ្ញា ផន នីដា បានសសេរសារំលេចជាពាក្យពេចន៍ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ដើម្បីបង្ហាញពីអារម្មណ៍ពិតក្នុងការលើក ស្ទួយលិល្បៈ ល្ខោនខោលក៍ដូចជាលិល្បៈបុរាណគ្រប់ទម្រង់របស់សិល្បៈវប្បធម៌ខ្មែរ ក្នុងន័យ ថែរក្សាការពារ វប្បធម៌ជាតិឲ្យបានគង់វង្ស ។

កញ្ញា​ស្រី ផន នី​ដា ហៅ​ស្រី​ខួច បញ្ចេញមតិ​ការពារ​វប្បធម៌​ល្ខោនខោល​

នៅក្នុងគណីយហ្វេសប៊ុករបស់កញ្ញាផ្ទាល់គឺកញ្ញាបានសសេរសារ យ៉ាង វែងថា «ជំរាបសួរចាស! នាងខ្ញុំធ្លាប់បានចូលរួមចែករំលែកនឹងលើកស្ទួយលិល្បៈល្ខោនខោល ក៍ដូចជា សិល្បៈបុរាណគ្រប់ទម្រង់ រួចមកហើយដែរ ដោយឆន្ទះរបស់នាងខ្ញុំពិតប្រាកដ ហើយមកដល់ពេលនេះ នាងខ្ញុំ នៅតែស្រលាញ់ថែរក្សា លើកស្ទួយនឹងគាំទ្រសិល្បៈវប្បធម៍ខ្មែរគ្រប់ទម្រង់ទាំងអស់ សូមចូលរួមគាំទ្រ លើក ស្ទួយថែរក្សា ទាំងអស់គ្នា ព្រោះយើងជាខ្មែរ សូមអគុណចាស» ។

កញ្ញា​ស្រី ផន នី​ដា ហៅ​ស្រី​ខួច បញ្ចេញមតិ​ការពារ​វប្បធម៌​ល្ខោនខោល​

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ប្រទេសថៃ ស្នើរដាក់ល្ខោនឃុនហ្លង ដែលមានទម្រង់ល្ខោនចំលងចេញ ពីល្ខោនខោលរបស់ខ្មែរ បញ្ចូលទៅក្នុងសម្បត្តិ វប្បធម៌ផ្នែក អរូបិយ របស់ពិភពលោក ដែលបានធ្វើឲ្យ ផ្ទុះការតវ៉ាពីសំណាក់អ្នកលេងហ្វេសប៊ុក ក្នុងនាមជាម្ចាស់របស់ សម្បត្តិវប្បធម៌ ល្ខោនខោលមួយ ដែលជាកម្មសិទ្ទិរបស់ខ្មែរពិតៗ ៕ ជួន នូវ

កញ្ញា​ស្រី ផន នី​ដា ហៅ​ស្រី​ខួច បញ្ចេញមតិ​ការពារ​វប្បធម៌​ល្ខោនខោល​
កញ្ញា​ស្រី ផន នី​ដា ហៅ​ស្រី​ខួច បញ្ចេញមតិ​ការពារ​វប្បធម៌​ល្ខោនខោល​