អតីត​ជ័យលាភី​លេខ​៣ The Voice អាមេរិក ត្រូវគេ​បាញ់សម្លាប់​ និពន្ធដោយ : ថ្មីៗ       June-11-2016, 5:01 pm         800

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អតីត​ជ័យលាភី​លេខ​៣ The Voice អាមេរិក ត្រូវគេ​បាញ់សម្លាប់​Christina Grimmie តារាចម្រៀង​កំពូល​របស់​សហរដ្ឋអាមេរិក ត្រូវបាន​គេ​បាញ់សម្លាប់​នា​អំឡុងពេល​ចុះហត្ថលេខា​ឲ្យ​អ្នកគាំទ្រ ក្រោយ​ការប្រគំ​តន្ត្រី​មួយ​នៅ​ក្រុង Orlando រដ្ឋ​ហ្វ្ល​រី​ដា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រ​។ យោងតាម​ការផ្សាយ​រប​ស់ Orlando Weekly តារាចម្រៀង​ដែលជា​ប់​លេខ​៣​កម្មវិធី The Voice រដូវ​កាល​ទី​៦ (​ឆ្នាំ​២០១៤) នៅ​សហរដ្ឋអាមេរិក រូបនេះ បាន​ស្លាប់​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់​រង​ការបាញ់ប្រហារ​៣​គ្រាប់​ពី​ជន​មិន​ស្គាល់ឈ្មោះ​។​

Grimmie វ័យ​២២​ឆ្នាំ គឺជា​កូនក្រុម​របស់លោក Adam Levine នា​កម្មវិធី​ប្រឡង​ចម្រៀង The Voice ឆ្នាំ​២០១៤ ។ ក្រៅពី​ចេះ​ច្រៀង Grimmie ក៏​ជា​អ្នក​តែង​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នកលេង​ព្យា​ណូ​ដ៏​ឆ្នើម​ម្នាក់​ផងដែរ​។ លោក Adam Levine ដែលជា​គ្រូបង្វឹក បាន​សរសេរ​នៅលើ Instagram ខ្លួន​ថា​៖ «​ខ្ញុំ​សោកសៅ និង​តក់ស្លុត​បំផុត​។ យើងទាំងអស់គ្នា​ស្រឡាញ់​អ្នក​ណាស់ Grimmie»​។​

​តាម​របាយការណ៍ ជនសង្ស័យ​ក៏បាន​ធ្វើអត្តឃាត​ផងដែរ បន្ទាប់ពី​បាញ់ប្រហារ​លើ Grimmie៕