អាហារ​ ១០ ​ប្រភេទ ​ជួយ​បង្កើន​មុខងារ​ របស់​ប្រព័ន្ធ​ភាព​ស៊ាំឲ្យ​កាន់តែ​រឹងមាំ​

អាហារ​ ១០ ​ប្រភេទ ​ជួយ​បង្កើន​មុខងារ​ របស់​ប្រព័ន្ធ​ភាព​ស៊ាំឲ្យ​កាន់តែ​រឹងមាំ​


អាហារ​ ១០ ​ប្រភេទ ​ជួយ​បង្កើន​មុខងារ​ របស់​ប្រព័ន្ធ​ភាព​ស៊ាំឲ្យ​កាន់តែ​រឹងមាំ​

​ការបង្ក​រោគ​, ជំងឺមហារីក និង ជំងឺ​ផ្សេងៗ​ទៀត កើតមាន​បាន នៅពេល​ដែល​ដំណើរការ ប្រព័ន្ធ​ភាព​សាំ​អ្នក ត្រូវបាន​ចុះថយ មិន​ថា​ដោយសារតែ​វត្តមាន​របស់ ពពួក​អតិសុខុម​កាយ ឬ ជា​លទ្ធផល របស់​ភាព​ចាស់ជរា ឬ កង្វះ​អាហារូបត្ថម្ភ​នោះទេ​។ រាងកាយ​ដែល​មាន​កង្វះ​សារជាតិ​ចិញ្ចឹម​ចាំបាច់ នឹង​ត្រូវការ នូវ​ពេលវេលា​នៃ​ការព្យាបាល​យូរ​ជាង បន្ទាប់ពី​មាន​ជំងឺ​ណាមួយ​កើតមាន ហើយ​ការបរិភោគ អាហារ​អោយបាន​គ្រប់គ្រាន់ ក៏​អាច​នឹង​កាត់បន្ថយ​រយៈពេល​នៃ​ជំងឺ​បាន ពីព្រោះ​តែ ប្រព័ន្ធ​ភាព​សាំ​បាន​ផ្តល់អោយ​រាងកាយ នូវ​វត្ថុធាតុដើម ដែល​ចាំបាច់​ត្រូវការ ប្រើ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង ការ​ចម្លងរោគ ។ របប​អាហារ​ប្រចាំថ្ងៃ គឺ​អាច​មាន​ឥទ្ធិពល​ការពារ​ប្រឆាំង នឹង​ជំងឺ និង កំណត់​បាន​ផង​ដែរ​នូវ បរិមាណ នៃ​ការឈប់​ជក់បារី​, ផឹកស្រា និង ការកាត់បន្ថយ​ស្ត្រេ​ស ដែល​វា​ពិតជា​អាច រួមចំណែក​បាន​យ៉ាង​ខ្លាំង ក្លា​ក្នុង​ការជួយ ជម្រុញ​ដល់​ការឆ្លើយតប នៃ​មុខងារ​របស់​ប្រព័ន្ធ​ភាព​សាំ​។ ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព ដែល​បូកផ្សំ​នូវ​កត្តា​នៃ​ការ​បរិភោគ​អាហារ​ផ្សេងៗ​គ្នា​, ការ​ហាត់ប្រាណ ជា​ទៀងទាត់ គឺ​សុទ្ធតែ​ជា​កត្តា ដែល​នឹង​កំណត់​អោយ​រាងកាយ មាន​មុខងារ​ប្រព្រឹត្តទៅ​បាន​ល្អ​។

​អ្នក​ត្រួវ​ចងចាំ​ថា ដើម្បី​ទទួលបាន​នូវ របប​អាហារ​ដែល​មាន​តុល្យភាព​, ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​ប្រកបដោយ សុខភាព​ល្អ និង ប្រព័ន្ធ​ភាព​សាំដែល​មាន​មុខងារ​ល្អ នោះ​អ្នក​ត្រូវតែ បរិភោគ​អាហារ​ផ្សេងៗ​គ្នា ជាពិសេស គឺ​ផលិតផល​អាហា​រុក្ខជាតិ ( បន្លែ​, គ្រាប់​ធញ្ញជាតិ​,​ផ្លែឈើ​), កាត់បន្ថយ ការបរិភោគ​នួវ ខ្លាញ់​ដែល​រលាយ (​សាច់​, ហ្វ្រូ​ម៉ាស​, សាច់​ចិញ្ច្រាំ​), ស្ករ​, អំបិល និង ស្រា​។ អ្នក​ត្រូវ​បរិភោគ​ខ្លាញ់ត្រី យ៉ាងហោចណាស់ អោយបាន ២​ដង ក្នុង​មួយ​សប្តាហ៍​, តែងតែ​ផឹក​នូវ​ទឹកដោះគោ​ដែល​យកជាតិ​ក្រែម ឬ ផលិតផល​ដែល​ធ្វើ​ពី ទឹកដោះគោ ដែល​មាន​ខ្លាញ់​ទាប​,​ប្រើ​ផ្លែឈើ ជា​បង្អែម​លាង​មាត់ និង ព្យាយាម កាត់បន្ថយ​នូវ​ការប្រើប្រាស់​ស្ករ​ច្រើន​ជ្រុល​។ ការផ្តាច់​បារី និង ចូលរួម​ក្នុង​សកម្មភាព​រាងកាយ ជា​ទៀងទាត់ អាចជួយ​ក្នុង​ការរក្សាបាន​នូវ ទម្ងន់​រាងកាយ​បាន​ល្អ​ត្រឹមត្រូវ និង ជម្រុញ​អោយ​ប្រព័ន្ធ ភាព​សាំ មាន​មុខងារ​ល្អ​។ អ្នក​ត្រូវ ទទួលយក​កម្រិត​កាឡូរី អោយបាន​ទៅតាម​តម្រូវការ របស់​ខ្លួន​អ្នក ដូច្នេះ​ទើប​អ្នក​អាច រក្សា​បាន​នួវ តុល្យភាព​រវាង ការទទួលយក និង សកម្មភាព​នៃ​ការប្រើប្រាស់​។​

​ខាងក្រោម​នេះ គឺជា​អាហារ ១០​ប្រភេទ​ដែល​អាច​ជួយ​ជម្រុញ​អោយ​ប្រព័ន្ធ​ភាព​សាំ​អ្នក មាន​ដំណើរការ បានល្អ ៖
១.  សាច់​ក្រហម គឺជា​ប្រភព​ដ៏​សម្បូរ នៃ​សារជាតិ​ប្រូតេអ៊ីន និង ជាតិ​រ៉ែ ( មានដូចជា ជាតិ​ដែក​,​ស័ង្កសី​, selenium, chromium)  ដែល​វា​ជា​តម្រូវការ​សម្រាប់​ប្រព័ន្ធ​ភាព​សាំ ក្នុងការ​ធ្វើ​ទៅ​បាន អោយ​កាន់តែ​មាន ប្រសិទ្ធិភាព​។ ការបរិភោគ​នូវ​សាច់​ក្រហម ក្នុង​បរិមាណ​គ្រប់គ្រាន់ នឹង​ជួយ​អ្នក ក្នុងការ​ធ្វើ​អោយ ប្រព័ន្ធ​ភាព​សាំ​រឹងមាំ និង ជួយ​ព្យាបាល​អោយ​រាងកាយ​អ្នក ឆាប់​ជា​សះស្បើយ​បាន​ពី​ជំងឺ តាម​ដែល​គេ​បាន​ចាត់ទុកថា ជាតិ​ប្រូតេអ៊ីន ជា​អ្នក​ជួយ​រាំងខ្ទប់​នូវ​ការ លូតលាស់​របស់​ពពួក​អតិ​សុខុម ប្រាណ ។​
 
២. ស៊ុត គឺជា​ប្រភព​នៃ ប្រូតេអ៊ីន​ដែល​មាន​គុណភាព​ខ្ពស់ ( ជាមួយនឹង អាមីណូអាស៊ីត​សំខាន់ៗ ទាំង ៨​យ៉ាង​), វីតាមីន ប្រឆាំង​នឹង​សមាសធាតុ​ប្រតិកម្ម​អុកស៊ីត ( មាន​វីតាមីន A និង D) និង ជាតិ​រ៉ែ ( ដែក​,​ស័ង្កសី និង selenium) ។ នៅក្នុង​ករណី ដែល​មាន​ការបង្ក​រោគ ការបាត់បង់​នូវ​ជាតិ​ប្រូតេអ៊ីន ដ៏​ខ្លាំងក្លា នឹង​អាច​ត្រូវ​ប៉ះប៉ូវ​បាន​មក​វិញ ប្រសិនបើ​របប​អាហារ​របស់​អ្នក​មាន​បញ្ចូល​នូវ​ពពួក​ស៊ុត​សត្វ ។​
 
៣. ម្ទេស​ប្លោក​, ការ៉ុត គឺ​សម្បូរ​ទៅ​ដោយ​សារជាតិ beta- carotene, phytonutrient ជាមួយនឹង សមាសធាតុ ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត ដែល​ការពារ​កោសិកា ប្រឆាំងនឹង បម្រែបម្រួល​អាក្រក់ ដែល​បណ្តាល​មកពី រ៉ាឌីកាល់​សេរី​។ Provitamin A ជម្រុញ​ដល់ ផលិតផល​នៃ​អង់​ទីករ ។​
 
៤. ផ្លែ​គី​វី គឺជា​ប្រភព​ដ៏​សម្បូរ​បំផុត​នៃ វីតាមីន C និង មាន​សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត និង បង្កើន​នូវ ការប្រឆាំង​តប​នឹង​ជំងឺ​។​
 
៥. ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ និង ទឹក​យ៉ា​អួ ក៏​អាច​ជួយ ជម្រុញ​អោយ​ប្រព័ន្ធ​ភាព​សាំ មាន​ដំណើរការ​បាន​ល្អ និង ឆ្លើយតប​បាន​ល្អ ចំពោះ​ពពួក​បាក់តេរី និង មេរោគ​ផ្សេងៗ​ជាច្រើន ។​
 
៦. ខ្លាញ់ត្រី​ដែលមាន ប្រភព​ពី​សាច់​ត្រី គឺ​សម្បូរ​ទៅដោយ អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ ដែល​មាន​ប្រសិទ្ធិភាព ក្នុង​ការប្រឆាំង​នឹង​ការ​រលាក​។ ពួក​វា​អាច​កាត់បន្ថយ ការ​រលាក​ក្នុង​កម្រិត​ស្រួចស្រាវ និង ជម្រុញ​ដល់ ដំណើរការ របស់​ប្រព័ន្ធ​ភាព​សាំ ដែល​មាន​ចាំបាច់ ក្នុង​ការការពារ ប្រឆាំង​នឹង​ជំងឺ​។​
 
៧.​តែ​បៃតង មាន​ផ្ទុក​សារជាតិ L-theanine ដែល​វា​អាច បង្កើន​នូវ​កម្រិត​សកម្មភាព​នៃ​ប្រព័ន្ធ​ភាព​សាំ បាន​ដល់ ៥​ដង ។ ការបង្កើត​របស់​កោសិកា​គ្រាប់​ឈាមស ដែល​ជា​សារធាតុ​សកម្ម ក្នុងការ បង្កើន​នូវ ការ ប្រយុទ្ធប្រឆាំង នឹង​បាក់តេរី​,​វីរុស និង ប៉ារ៉ាស៊ីត ។​
 
៨. គ្រាប់​ផ្កាឈូករ័ត្ន មាន​ផ្ទុក អូ​មេហ្គា ៦ ដែល​ជា​អាស៊ីត​ខ្លាញ់​ដែល​សំខាន់ , វីតាមីន E និង ប្រូតេអ៊ីន ដែល​ជម្រុញ​ដល់​ប្រព័ន្ធ​ភាព​សាំ ដោយ​ការបង្កើន​នួវ ប្រសិទ្ធិភាព​នៃ​ការ​រាំងខ្ទប់​ពពួក​បាក់តេរី​។​
 
៩. ផ្លែ​ស្ត្របឺ​រី និង ប្រភេទ​ផ្លែ​បឺរី​ផ្សេងៗ​ទៀត ក្រៅពី​វា​មាន​ផ្ទុក​នូវ​សារជាតិ​វីតាមីន C នៅក្នុង​រចនាសម្ព័ន្ធ របស់​វា វា​កមាន​ផ្ទុក​ផងដែរ​នូវ phytonutrients ដែល​នឹង ជួយ​បង្កើន​ដល់ ថាមពល​របស់​សមាស​ធាតុ ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត ដែល​វា​នឹង​ធ្វើអោយ​ប្រព័ន្ធ​ភាព​សាំ​អ្នក កាន់តែ​រឹងមាំ​បាន​។​
 
១០. ខ្ទឹម​ស និង ខ្ទឹម​បារាំង មាន​ផ្ទុក​នូវ សមាសធាតុ ស្ពាន់ធ័​រ ដែល​នឹង​ជម្រុញ​ដល់ សកម្មភាព​របស់ កោសិកា និង បង្កើន​នូវ ការឆ្លើយតប​ប្រឆាំងនឹង​ជំងឺ​។ ខ្ទឹម​ស និង ខ្ទឹម​បារាំង មាន​ផ្ទុក​សមាសធាតុ ប្រឆាំង​នឹង​វីរុស​, មេរោគ​ផ្សិត និង បាក់តេរី ដូច​ជា​សារជាតិ allicin ដែល​អាច​នឹង កាត់បន្ថយ​កម្រិត​នៃ ការ​ប្រឈម​ទៅ​នឹង​ការបង្ក​រោគ​ផ្សេងៗ ៕
 
 ​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។