តើ​អ្នក​នឹង​ធ្វើ​ដូច​គាត់​ទេ សុខ​ចិត្ត​ដុត​ផ្ទះ​ខ្លួន​ឯង​ដើម្បី​បាន​ចូល​គុក​ ព្រោះ​តែ …

លោកអ្នកប្រហែលជាមិនជឿនោះទេ ដែលបុរសម្នាក់សម្រេចចិត្តដុតផ្ទះខ្លួនឯងដើម្បីចូលគុក ព្រោះតែ មិនអាចទ្រាំនឹងសំឡេងរំខាននៃការរួមភេទឮសូរខ្លាំងៗរបស់អ្នកជិតខាងរបស់ ប៉ុន្តែវាជាការពិត។

បើយោងតាមប្រភពព័ត៌មាន TOMO បានឲ្យដឹងថា បុរសចិត្តស្លុយដែលដុតផ្ទះខ្លួនឯងដើម្បីបានចូលគុកព្រោះហេតុផងនឹកស្មានមិនដល់នេះមានឈ្មោះថា Reuben Cook អាយុ ៣៦ ឆ្នាំរស់នៅក្នុងទីក្រុង Albuquerque រដ្ឋ New Mexico សហរដ្ឋអាមេរិក។ ប្រភពដដែលបានរៀបរាប់ដំណើររឿងថា នៅយប់ថ្ងៃសៅរ៍សប្ដាហ៍មុន លោក Cook បានឮសូរសំឡេងរំខានដែលបង្កឡើងដោយការរួមភេទឭខ្លាំងៗ របស់អ្នកជិតខាង។ ដោយអត់ទ្រាំនឹងសូរសម្លេងដ៏រំខាននោះមិនបាន គាត់ក៏បានគិតថាគាត់គួរតែចាក់ចេញពីផ្ទះទៅកាន់កន្លែងណាផ្សេងដើម្បីអាចគេងលក់ស្រួល។

កំហឹងមួយឆាវធ្វើឲ្យគាត់ធ្វើខុសដោយមិនដឹងខ្លួន គាត់អាចជ្រើសរើសទៅស្នាក់នៅសណ្ឋារគា ឬ ក៏អាចប្រាប់អ្នកជិតខាងរបស់គាត់អោយបន្ថយសំឡេងក៏បាន ប៉ុន្តែ គាត់បែរជាគិតថាដេកក្នុងគុក ប្រសើរជាងដេកស្ដាប់សំឡេងរំខាននេះ។ បន្ទាប់មកគាត់ក៏នឹកឃើញគំនិតដើម្បីបានទៅដេកគុក ដោយដុតផ្ទះរបស់ខ្លួន។

ក្រោយការដុតបានបន្តិចក៏មានអ្នករាយការណ៍ទៅកាន់ប៉ូលិស នឹងក្រុមអ្នកពន្លត់អគ្គិភ័យ សំណាងល្អដែលការឆេះនោះមិនខូចខាតធ្ងន់ធ្ងរ។ ចំណែកឯលោក Cook ក៏បានសារភាពទៅកាន់ប៉ូលិសថាគាត់គឺជាអ្នកដុតផ្ទះ ហើយគាត់ក៏ត្រូវបានប៉ូលិសនាំខ្លួននឹងឃុំឃាំងនៅក្នុងគុក ចំនួន ២ ថ្ងៃ ដែលវាសមតាមបំណងរបស់គាត់ដែលចង់ដេកគុកតែម្ដង៕


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • តើ​អ្នក​នឹង​ធ្វើ​ដូច​គាត់​ទេ សុខ​ចិត្ត​ដុត​ផ្ទះ​ខ្លួន​ឯង​ដើម្បី​បាន​ចូល​គុក​ ព្រោះ​តែ …已关闭评论
  • 40 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:ចំនេះដឹង
Tags: