ក្រសួង​សុខាភិបាល​ព្រមាន​បិទ​គ្លីនិក​ដែល​មិន​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ

ក្រោយ​ពេល​មាន​អ្នក​ជំងឺ​ស្លាប់​បន្តបន្ទាប់​នៅ​តាម​គ្លីនិក​ឯកជន ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ចេញ​សារាចរ​ណែនាំ​នូវ​ចំណុច​មួយ​ចំនួន​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំង​ក្នុង​សេវា​សាធារណៈ និង​ឯកជន។ ក្រសួង​សុខាភិបាល ព្រមាន​បិទ​រាល់​គ្លីនិក ឬ​មន្ទីរ​សម្រាក​ព្យាបាល​ណា​ដែល​មិន​អនុវត្ត​តាម​ការ​ណែនាំ ហើយ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

សារាចរ​របស់​ក្រសួង​សុខាភិបាល មាន ៤​ចំណុច​សំខាន់ៗ។ គោល​បំណង​របស់​សារាចរ​នេះ គឺ​ធានា​ថា រាល់​មន្ទីរ​ពិសោធន៍ មន្ទីរ​សម្រាក​ព្យាបាល គ្លីនិក និង​មន្ទីរ​ពេទ្យ​រដ្ឋ​ទាំង​អស់ អនុវត្ត​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ ដោយ​ឈរ​លើ​គោលការណ៍ "សង្គ្រោះ​អាយុ​ជីវិត​អ្នកជំងឺ​ដោយ​មិន​គិត​លុយ​ជា​ធំ"។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។