យីឌុប បើកចុះពីលើស្ពានគីហ្ស៊ុណា លឿនដូចហោះ បុកចូលផ្ទះលក់បបរខ្ទេច

ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង១កន្លះរសៀលថ្ងៃទី១១ មិថុនា ២០១៦ ស្ថិត នៅចំណុចក្បាលស្ពានគីហ្ស៊ុណាត្រើយខាងលិចក្នុងភូមិទី៣សង្កាត់វាលវង់ក្រុង

កំពង់ចាមហេតុការណ៍ថ្នាក់ចរាចរណ៍មួយគួរឱ្យរន្ធត់ បន្ទាប់ពីរថយន្តធុនធំ ម៉ាក ហ៊ីយ៉ាន់ដាយមួយគ្រឿងបើកចុះពីលើស្ពានគីហ្ស៊ុណាលឿនដូចហោះចាប់ហ្វ្រាំង រថយន្តមិនស៊ី តៃកុងបង្ខំចិត្តទាញចង្កូតមកស្តាំ ទៅបុកបង្គោលភ្លើងមួយដើម បណ្តាលឱ្យបាក់ បុកចូលហាងលក់បបរសរខ្ទេចខ្ទីសម្ភារះ ។

មន្ត្រីប៉ូលីសបានអោយដឹងថា នេះចាត់ទុកជាសំណាងហើយដោយ មិនមានអ្នក គ្រោះថ្នាក់ ព្រោះបង្គោលភ្លើងបាំងពីមុខកុំអីមនុស្សជិត១០នាក់ ប្រាកដជាគ្រោះ ថ្នាក់ដល់ជីវិតជាក់ជាមិនខាន។

ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរ ឈ្មោះលាង ពន្លក អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងត្រាំងឃុំស្រម៉ស្រុកជើងព្រៃ ព្រមទាំងរថយន្ត បញ្ជូន ទៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដោះស្រាយតាមច្បាប់៕

យីឌុប បើកចុះពីលើស្ពានគីហ្ស៊ុណា លឿនដូចហោះ បុកចូលផ្ទះលក់បបរខ្ទេច យីឌុប បើកចុះពីលើស្ពានគីហ្ស៊ុណា លឿនដូចហោះ បុកចូលផ្ទះលក់បបរខ្ទេច យីឌុប បើកចុះពីលើស្ពានគីហ្ស៊ុណា លឿនដូចហោះ បុកចូលផ្ទះលក់បបរខ្ទេច