ខ្លោចផ្សាបំផុត! ​កម្មករភ្លាត់ស្នៀតធ្លាក់ពីលើអគារ២០ជាន់

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលករ​​ខ្មែរ​ម្នាក់ បានរង​គ្រោះ​ដោយ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ជាន់​ទី​២០​​ក្នុងទឹកដីថៃស្លាប់​​ភ្លាម​ៗ​​នៅនឹង​កន្លែង ​​ហើយត្រូវ​​គេ​បញ្ជូន​​​ប្រគល់​​ឱ្យ​សាច់​ញាតិ ​តាម​ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃ​ទី​១១ មិថុនា​ ។

ប្រភពឱ្យដឹងថា ជន​រង​​គ្រោះដែលស្លាប់​មាន​​ឈ្មោះ​ដំ​ពុ​ច ​ហៅ​ទីលៀន​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​ជា​កម្មករ​សំណង់ ​​​មាន​ទីលំនៅ​ក្នុង​ភូមិ​ពង្រ ​ឃុំ​តា​ផូ​ ស្រុក​ស្វាយចេក ​ខេត្ត​បន្ទាយ​​មាន​ជ័យ ​។ ​

បើតាម​សាច់ញាតិ​​បាន​​​ឱ្យដឹង​ថា ជន​រងគ្រោះចូល​ទៅ​ប្រទេស​ថៃ​ធ្វើ​ជា​កម្មករ​សំណង់​​នៅ​ខេត្ត​ប៉ា​ធុម​ថា​នី ​ស្រាប់តែ​វេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃ​ទី​០៩ ​មិថុនា​ ២០១៦ ភ្លាត់​​​​ធ្លាក់​​ពី​​លើជាន់​ទី​២០ ​នៃ​អគារ​ការដ្ឋាន​​សំណង់​​នោះ​ ខណៈ​គាត់ឈរ​ដំ​​ជញ្ជាំង​ខ្វះ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ ហើយចំណុច​បង្អួច​មិន​ទាន់​មាន​ចំរឹង​ទេ ក៏​ធ្លាក់​មក​ដី​បែក​ក្បាល​ខ្ទេច​ ​ដូច​ជា​ផ្លែ​ឪឡឹ​ក​បែកអ៊ីចឹង ​។​