អូ​បា​ម៉ា​បញ្ជា​ឲ្យ​ទ័ព​ចូល​សមរភូមិ​គាំទ្រ​ទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​តាម​កម្ចាត់​តា​លី​បង់​ និពន្ធដោយ : សៅ ផលនិស្ស័យ & ញឹក ស្រីល័ក្ខ      June-11-2016, 8:00 pm         226

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អូ​បា​ម៉ា​បញ្ជា​ឲ្យ​ទ័ព​ចូល​សមរភូមិ​គាំទ្រ​ទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​តាម​កម្ចាត់​តា​លី​បង់​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានចេញ​បញ្ជា​ឲ្យ​កងទ័ព​ឈរជើង​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ជួយ​គាំទ្រ​កងទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​ដោយ​ផ្លាស់ប្តូរ​កាតព្វកិច្ច​ពី​ចាំ​ការផ្តល់​ប្រឹក្សា​សុទ្ធសាធ​។ ចាប់ពីពេលនេះ​កងទ័ព​អាមេរិក​នឹង​ផ្តល់​ការគាំទ្រ​ផ្លូវអាកាស និង​ទៅតាម​ទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​គ្រប់​សមរភូមិ​តាម​កម្ចាត់​ក្រុម​តា​លី​បង់​។​

នៅសល់​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចាក​ចេញពី​តំណែង​ជា​ប្រធានាធិបតី​ហើយ​។ ប៉ុន្តែ នៅសល់​ការសន្យា​មួយចំនួន​ដែល​លោក​មិនទាន់​សម្រេចបាន ជាពិសេស​ការបញ្ចប់​សង្គ្រាម​និង​នាំ​សន្តិភាព​ដល់​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

ដោយសារតែ​នៅពេល​មិនយូរ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ចេញ​បញ្ជា​ឲ្យ​ទាហាន​អាមេរិក​ផ្លាស់ប្តូរ​តួនាទី​ដែល​ធ្លាប់តែ​ផ្តល់​ប្រឹក្សា​ដល់​ទាហាន​អា​ហ្វ​ហ្កា​នី​ស្ថាន​សុទ្ធសាធ​ទៅជា​កង​ម្លាំ​ង​ជួយ​គាំទ្រ​និង​ដើរ​ជាមួយ​ទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​រាល់​សមរភូមិ​។​

តាមពិតទៅ​កងទ័ព​អាមេរិក ដែល​ឈរជើង​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ចាប់ពី​ឆ្នាំ ២០១៥​មក​បាន​បំពេញ​តួនាទី​ជាទី​ប្រឹក្សា​សឹក ហើយ​អាច​វាយប្រហារ​ក្រុម​តា​លី​បង់កដោយ​ប្រើប្រាស់​សិទ្ធ​ស្វ័យការពារ​ខ្លួន​និង​ការពារ​ទាហាន​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្នុងករណី​ចាំបាច់​ប៉ុណ្ណោះ​។​

បើតាម​មន្ត្រី​យោធា​អាមេរិក​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​ថ្លែងប្រាប់​ទីភ្នាក់ងារ AFP ថា បទបញ្ជា​ថ្មី​របស់​ប្រធានាធិបតី​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​តួនាទី​កងទ័ព​អាមេរិក​ច្រើន​។ ចាប់ពីពេលនេះ​ទៅ​អាមេរិក​នឹង​ផ្តល់​ការគាំទ្រ​ផ្លូវអាកាស​ក្នុងពេល​ច្បាំង​ហើយ​កងទ័ព​អាមេរិក​នឹង​ជួយ​គាំទ្រ​ដោយ​ទៅជា​មួយ​កងទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅ​សមរភូមិ​ផងដែរ​។​
 យ៉ាងណាក៏ដោយ មន្ត្រី​យោធា​ខាងលើ​បាន​សង្កត់ធ្ងន់ថា កងទ័ព​អាមេរិក​នៅ​នៅ​ខ្សែរ​ត្រៀម​ជួរមុខ​ឡើយ​ក្នុងការ​វាយប្រហារ​ថ្វីបើ​ពួកគេ​ដើរ​តាម​ទាហាន​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៅ​សរម​ភូមិ​មែន​។ តែ​ពួកគេ​នៅមាន​តួនាទី​ផ្តល់​ប្រឹក្សា​ដល់​កងទ័ព​គ្រប់​អង្គភាព​ក្នុងពេល​ប្រយុទ្ធ​ទាំងអស់​។

តាមពិតទៅ​កងទ័ព​អាមេរិក​បាន​វាយប្រហារ​ចូលកាន់​កាប់​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្នុង​ឆ្នាំ ២០០១ ក្រោត​ពេលដែល​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ក្រោម​កា​ដឹកនាំ​របស់​ក្រុម​តា​លី​បង់​បដិសេធ​បញ្ជូន​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា Osama bin Laden ឲ្យ​អាមេរិក ហើយ​ដល់​ឆ្នាំ ២០០៨ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សន្យាថា​លោក នឹង​បញ្ចប់​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​លោក​ក៏​បញ្ជា​ដកទ័ព​អាមេរិក​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ប្រែប្រួល កាលបរិច្ឆេទ​ដក​កង​ទ័ព​អាមេរិក​ត្រូវបាន​ផ្លាស់ប្តូរ​ជា​ញឹក​ជាប់​។

​បច្ចុប្បន្ននេះ​ការចរចា​សន្តិភាពរ​វា​ង​តា​លី​បង់​និង​រដ្ឋាភិបាល​អា​ហ្វា​ហ្កា​នី​ស្ថាន​ហាក់ដូចជា​បរាជ័យ​ទៅហើយ​ក្រោយ​យន្តហោះ​អាមេរិក​ទម្លាក់​គ្រាប់​សម្លាប់​មេដឹកនាំ​ក្រុម​តា​លី​បង់ Mullah Akhtar Mansour​នៅ​ប៉ា​គី​ស្ថាន កាលពី​ខែ​មុន​។ ហើយ​កងទ័ព​ក្រុម​តា​លី​បង់​ក៏​កាន់តែ​កើនឡើង​កម្លាំង​ថែមទៀត ដែល​វា​បង្ហាញថា សង្គ្រាម​ប្រឆាំង​ក្រុម​តា​លី​បង់​មិន​ជោគជ័យ​នោះឡើយ​។​

​ហើយ​កន្លងមក​សហរ​ដ្ឋ​អាមេរិក​នៅ​ស្ទាក់ស្ទើរ​ក្នុងការ​ប្រើប្រាស់​ទ័​អាកាស​ទម្លាក់​គ្រាប់​កម្ចាត់​ក្រុម​នេះ ព្រោះ​កាលពី​ឆ្នាំមុន​មី​ស៊ី​ល​អាមេរិក​វាយប្រហារ​ខុស​គោលដៅ​ចំ​មន្ទីរពេទ្យ​មួយកន្លែង​នៅ Kunduz ដោយ​សម្លាប់​ជន​ស៊ីវិល​៤៦​នាក់ ហើយ​ផ្ទុះ​ការប្រឆាំង​តវ៉ា​ខ្លាំង​ទូទាំង​ពិភពលោក​។​