ថ្នាំព្យាបាល​មហារីក​ឈាម អាច​បង្ក​ជំងឺ​រលាកថ្លើម B (វីដេអូ)

ស្ថាប័នគ្រប់គ្រងសុខាភិបាលអាមេរិក បានបង្កើនការព្រមានអំពីហានិភ័យរបស់ថ្នាំព្យាបាលមហារីកឈាម ២ប្រភេទ
ព្រោះវាអាចរំញោចសកម្មភាពវីរុស រលាកថ្លើមB ឡើងវិញនៅអ្នកធ្លាប់ឆ្លងជំងឺ ។ ការព្រមានពាក់ព័ន្ធដល់ថ្នាំ ២ ប្រភេទៈ Glaxo Smith Kline Plc Arzerra ត្រូវបានអនុម័តនៅអាមេរិក ក្នុងឆ្នាំ២០០៩ ដើម្បីព្យាបាលជំងឺឈាមស Lymphocytic រ៉ាំរ៉ៃ (CLL) និង Rituxan ថ្នាំ១ប្រភេទ ផលិតដោយ Roche Holding AG និង Biogen Idec Inc ត្រូវបានអនុម័តដើម្បីព្យាបាលជំងឺ CLL, U Lympho គ្មាន Hodgkin និងរលាកសន្លាក់សណ្ឋានទាប ។ ស្ថាប័នគ្រប់គ្រងឱសថ និងអាហារអាមេរិក (FDA) ឲ្យដឹងថា ហានិភ័យរបស់ថ្នាំ ២ប្រភេទខាងលើ ត្រូវបានពណ៌នាក្នងពាក្យព្រមាន និងវិធានការបង្ការបោះពុម្ភលើប្រអង់ថ្នាំ ។

ប៉ុន្តែនៅតែមានករណីអ្នកធ្លាប់កើតជំងឺរលាកថ្លើម B ប្រើប្រាស់ថ្នាំទាំង ២ ប្រភេទនេះត្រូវលាប់ជំងឺឡើងវិញ ហើយអ្នកជំងឺមួយចំនួន បានបាត់បង់ជីវិត ។ បច្ចុប្បន្ន ព័ត៌មានព្រមានហានិភ័យរបស់ថ្នាំនឹងត្រូវបានដាក់ក្នុងគ្រោងខ្មៅមួយលើសំបកប្រអប់ថ្នាំបង្ហាញពីភាពធ្ងន់ធ្ងរបំផុត ។ FDA ទូន្មានថា វេជ្ជបណ្ឌិតគួរត្រួតពិនិត្យអ្នកជំងឺទាំងអស់ តើគេធ្លាប់ត្រូវឆ្លងមេរោគរលាកថ្លើមមុនពេលចាប់ផ្តើមព្យាបាល ជាមួយថ្នាំខាងលើដែរ ឬទេ ។ រលាកថ្លើម B ជាជំងឺឆ្លងមេរោគថ្លើមធ្ងន់ធ្ងរមួយ អាចក្លាយជារ៉ាំរ៉ៃ និងបណ្តាលឲ្យខ្សោយថ្លើម, មហារីកថ្លើម ឬ ក្រិនថ្លើម ។ ជំងឺឆ្លងតាមរយៈការប៉ះពាល់ឈាម ឬ ជាតិរំអិលសរីរាង្គ ។ វិធីល្អបំផុត ដើម្បីទប់ស្កាត់ជំងឺនេះ គឺចាក់វ៉ាក់សាំងការពារ ៕

ប្រភព៖ iknow

  • ថ្នាំព្យាបាល​មហារីក​ឈាម អាច​បង្ក​ជំងឺ​រលាកថ្លើម B (វីដេអូ)已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: