ឱសថធម្មជាតិ១០យ៉ាងជួយព្យាលជំងឺភ្នែកក្រហម

មានកត្តាជាច្រើនដែលអាចបណ្តាលអោយភ្នែកក្រហម ហើម និងរមាស់ ដូចជាការ គេងមិនលក់នៅពីមុខកុំព្យូទ័រ និង
ទូរទស្សន៍ច្រើនពេក ប្រតិកម្មអាលែហ្សី ឬប្រព័ន្ធភាពស៊ាំចុះខ្សោយជាដើម។ ជាសំណាងល្អឱសថធម្មជាតិខាងក្រោម
នេះ អាចព្យាបាលជំងឺភ្នែក ក្រហមរបស់ អ្នកបានយ៉ាងមានប្រសិទ្ធភាព៖

១. ទឹកឃ្មុំ៖ លាយទឹកឃ្មុំបីស្លាបព្រាកាហ្វេជាមួយទឹកក្តៅ ឬ ទឹកដោះគោក្តៅមួយកែវ ទុកឲ្យត្រជាក់ ហើយមកវាមក
បន្តក់ក្នុងភ្នែកដែលក្រហមនោះពីរ បី ដំណក់។ ធ្វើដូចនេះមួយថ្ងៃ បីដង។

២. រមៀត៖ លាយម្សៅរមៀតពីរស្លាបព្រាកាហ្វេ ជាមួយទឹក 200 មីលីលីត្រ ហើយយកវាមកបន្តក់ក្នុងភ្នែកដែលឈឺ
នោះ។

៣. ដំឡូង៖ ហាន់ដំឡូងជាបន្ទះស្តើងៗរួចយកវាមកបិទនៅលើភ្នែករបស់អ្នក20នាទី។ ធ្វើដូចនេះពីរ បីថ្ងៃរហូតទាល់
តែភ្នែករបស់ អ្នកបានធូរស្បើយ។

៤. ម្សៅសូដា៖ លាយម្សៅសូដាមួយស្លាបព្រាកាហ្វេជាមូយទឹក 200 មីលីលីត្រ ហើយយកវាមកបន្តក់ក្នុងភ្នែកដែល
ឈឺ។

៥. ប្រទាលកន្ទុយក្រពើ៖ យកប្រទាលកន្ទុយក្រពើ មកដាក់នៅក្នុងបង់រុំមួយ ហើយយកវាមករុំលើភ្នែក។ វាមាន
ប្រសិទ្ធភាព បំផុតក្នុងការព្យាបាលភ្នែកហើម ។

៦.ប្រេងដូង៖ យកសំឡីមួយដុំជ្រលក់ក្នុងប្រេងដូង ហើយយកវាមកដាក់ជុំវិញត្របកភ្នែករបស់អ្នក។ វានឹងជួយកាត់ បន្ថយជំងឺភ្នែកក្រហម។

៧.ទឹកអំបិល៖ ដាក់អំបិលមួយ ស្លាបព្រាកាហ្វេនៅក្នុងទឹក 200 មីលីលីត្រ ហើយយកវា មកបន្តក់ក្នុងភ្នែក ដែលឈឺ។

៨. ទឹកក្រូចឆ្មារ៖ លាយទឹកក្រូចឆ្មារ បន្តិចជាមួយនឹង ទឹកមួយធម្មតា ហើយយកវាមក បន្តក់ក្នុងភ្នែក ដែលឈឺ។

៩. ទឹកដោះមនុស្សស្រី៖ យកទឹកដោះមនុស្សស្រី ពីរ បី ដំណក់ មកបន្តក់ក្នុងភ្នែក។

១០. តែ chamomile យកតែ chamomileមកលាយមួយទឹក ហើយយកទឹកនោះ មកលាងសម្អាតភ្នែក៕

ប្រភព៖ iknow

  • ឱសថធម្មជាតិ១០យ៉ាងជួយព្យាលជំងឺភ្នែកក្រហម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: