មនុស្ស​ប្រុសជ្រុះ​សក់ គួរប្រើ​វីតាមីន​អ្វីខ្លះ​?

កង្វះវីតាមីន និងជាតិរ៉ែសំខាន់ៗ គឺជាមូលហេតុដ៏ចំបងមួយដែលធ្វើអោយបុរសជ្រុះសក់។ ការទទួលបានជីវជាតិគ្រប់គ្រាន់ គឺជាកត្តាដ៏សំខាន់ដើម្បីអោយសក់លូតលាស់បានយ៉ាងល្អ។ កង្វះវីតាមីនអាចនឹងនាំអោយឈាមរត់មិនបានល្អ ព្រមទាំងធ្វើអោយស្បែកក្បាលស្ងួតទៀតផង។

ខាងក្រោមនេះ គឺជាវីតាមីនជាច្រើនដែលអាចជួយបង្ការកុំអោយបុរសជ្រុះសក់បាន។

វីតាមីន B
វីតាមីន B គឺជាវីតាមីនដ៏សំខាន់សម្រាប់ថែរក្សាការលូតលាស់របស់សក់អោយបានល្អ។ សារៈសំខាន់នៃវីតាមីន B សម្រាប់សុខភាពសក់ គឺឃើញមានពិតនៅក្នុងផលិតផលថែរក្សាសក់គ្រប់ប្រភេទ ព្រមទាំងមានវីតាមីនក្នុងក្រុមជាមួយគ្នាទៀតផងដូចជា B1, B2, B3, B5, B6 និង B12 ជាដើម។ វីតាមីន B ជួយអេម៉ូគ្លូប៊ីនចាប់យកអុកស៊ីសែនទៅអោយស្បែកក្បាល។ អ្នកអាចទទួលបានវីតាមីន B តាមរយៈ ៖
• វីតាមីន B6 ៖ អាហារសមុទ្រ ដំឡូង និងសុត
• វីតាមីន B9 ៖ អាចរកបាននៅក្នុងផ្លែល្ហុង
• Inositol ៖ ផ្លែឈើ សណ្តែក និងគ្រាប់ធញ្ញជាតិ។

ប្រភពធម្មជាតិផ្សេងៗទៀតនៃវីតាមីន B ៖
• សណ្តែក
• សណ្តែកហរឡាំងតាវ
• ការ៉ុត
• ផ្កាខាត់ណាពណ៌ស
• សណ្តែកសៀង
• ស៊ុត។

វីតាមីន A
វីតាមីន A មានប្រសិទ្ធភាពបំផុតក្នុងការបង្ការបញ្ហាជ្រុះសក់។ Retinol និង Beta Carotene គឺជាសមាសធាតុដ៏សំខាន់របស់វីតាមីននេះ។ ក្នុងចំណោមសមាសធាតុទាំងពីរនេះ Beta Carotene គឺជាទម្រង់វីតាមីន A ពីធម្មជាតិ។ វាមាននៅក្នុងផ្លែក្រូច និងអាហារពណ៌លឿងចាស់។ វីតាមីន A ជួយផ្តល់ភាពរអិលដល់គល់សក់ជាមួយនឹងប្រេងសេបូម ព្រមទាំងជួយពង្រឹងដល់ឬសសក់អោយមានសុខភាពល្អ។ ដើម្បីបង្ការកុំអោយសក់ជ្រុះបាន ពួកគេត្រូវតែទទួលទានវីតាមីន A អោយបានយ៉ាងហោចណាស់ ៥០០០ IU ជារៀងរាល់ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវទទួលទានវាច្រើនពេកទេ ព្រោះវាអាចនាំអោយពុលថ្លើមបាន។

ប្រភពវីតាមីន A ពីធម្មជាតិមួយចំនួន ៖
• ថ្លើមសត្វ
• ទឹកដោះគោ
• ហ្វ្រូមាត
• ស្ពៃបៃតងចាស់
• ផ្កាខាត់ណាពណ៌បៃតង
• ស្ពៃក្តោបពណ៌ស្វាយ
• ការ៉ុត។

វីតាមីន C
វីតាមីននេះមានសារៈសំខាន់ក្នុងការបង្ការកុំអោយសក់បុរសជ្រុះ។ វាជួយពង្រឹងដល់សរសៃសក់តាមរយៈការបង្កើតអោយមានជាតិកូឡាជែន។ អ្នកអាចទទួលបានវីតាមីន C ជាប្រចាំថ្ងៃយ៉ាងងាយពីផ្លែឈើជូរៗ។

វីតាមីន E
វីតាមីន E ក៏ជួយបង្ការកុំអោយសក់បុរសជ្រុះដែរ ព្រោះវាជួយដល់របត់ឈាមរត់ និងជម្រុញអោយស្បែកក្បាលស្រូបយកអុកស៊ីសែនបានកាន់តែច្រើន។ ប្រេងរុក្ខជាតិ គ្រាប់ផ្កាឈូករ័ត្ន សុទ្ធតែជាប្រភេទដ៏ល្អរបស់វីតាមីន E៕

ប្រភព៖ iknow

  • មនុស្ស​ប្រុសជ្រុះ​សក់ គួរប្រើ​វីតាមីន​អ្វីខ្លះ​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: